ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១នេះ នៅអគ្គនាយកដ្ឋានយោធសេវា ក្រសួង ការពារជាតិ ក្នុងរាជធានីភ្នំពេញបានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិជូននាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ១រូប ថ្នាក់អគ្គនាយករង ស្ថិតក្រោមអធិ បតីភាពនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ព្រមទាំងមានវត្តមាន អគ្គនាយករង ប្រធាននាយកដ្ឋាន និងនាយទាហានជាច្រើនរូបទៀត ។
បន្ទាប់ពីនាយការិយាល័យបុគ្គលិក ឡើងអានអនុក្រឹត្យស្តីពីការតែងតាំងមុខ តំណែងនាយទាហាននៃកងយោធពលខេមរភូមិន្ទ ជូនឧត្តមសេនីយត្រី គីម វីរៈ ជាអគ្គនាយករង អគ្គនាយកដ្ឋានយោធ សេវាក្រសួងការពារជាតិ និងអានព្រះរាជក្រឹត្យស្តីពីការដំឡើងឋានន្តរសក្តិ ឧត្តម សេនីយ៍ទោ និងផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ជូនឧត្តមសេនីយត្រី និងផ្តល់អនុក្រឹត្យតែង តាំងមុខតំណែង ជាអគ្គនាយករង អគ្គនា យកដ្ឋានយោធារវាងក្រសួងការពារជាតិ ។
នាយឧត្តមសេនីយ៍មាស សាវ៉ន ក្នុងនាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិ ដែលបានផ្តល់នូវ ឋានន្តរសក្តិជូនដល់នាយទាហានជាន់ ខ្ពស់ ជាអគ្គនាយករង ក្នុងអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ។ ថ្ងៃនេះអគ្គនាយកដ្ឋានយោធសេវាយើងបានទទួលថ្នាក់ដឹកនាំមួយរូបទៀតប្រកប ដោយថាមពល និងសមត្ថភាពក្នុងការបំពេញភារកិច្ចនេះ ដូច្នេះដោយស្ថានភាពថ្នាក់អគ្គនាយករងនីមួយបានទទួលនាយកដ្ឋានចំណុះរួចហើយ បច្ចុប្បន្ននៅខ្វះអ្នកទទួលការងារសមាគមអតីតយុទ្ធជនដូច្នេះ លោកអគ្គនាយកបានប្រគល់ភារកិច្ចឲ្យឧត្តមសេនីយ៍ទោ គីម វីរៈ អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ជួយទទួលការងារសមាគមអតីតយុទ្ធជន និងការងារផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងអតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានផ្តាផ្ញើដល់យោធិនដែលទទួលបានតំណែងនិងឋានន្តរសក្តីថ្មីនាថ្ងៃនេះត្រូវសិក្សាស្វែងយល់អំពីទួនាទីភារកិច្ចរបស់អគ្គ នាយកដ្ឋានយោធសេវានេះ គឺយើងធ្វើការងារប្រកបដោយឆន្ទៈ ដោយសម្ប ជញ្ញៈ ដោយមនោសញ្ចេតនា នយោបាយសតិអារម្មន៍របស់កងយោធពលខេមរ ភូមិន្ទយើង មិនមែនជាអង្គភាពប្រយុទ្ធក៏មិនមែជាអង្គភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុនោះទេ គឺជាការងារធ្វើដោយឆន្ទៈ ស្នេហាជាតិហើយតួនាទីភារកិច្ចរបស់អគ្គយោធសេវាគឺបំរើឲ្យគោលនយោបា របស់រាជរដ្ឋាភិបាល គោលនយោបារបស់រាជរដ្ឋាភិបាលគឺជាគោល នយោបាយរបស់គណបក្សកាន់ អំណាចបច្ចុប្បន្ននេះដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសការងារខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហនរង និងពលទាហានរបស់យើង។ លោក អគ្គនាយកសង្ឃឹមថាយោធិនដែលទទួលការតែងតាំងថ្មីនឹងខិតខំប្រឹងប្រែងស្វែងយល់អស់ពីស្មារតីក្នុងបំពេញតួនាទីភារកិច្ចសមាគមអតីតយុទ្ធជន ដែលមាន នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ។ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានសង្ឃឹមយ៉ាងមុតមាំចំពោះ ឧត្តមសេនីយទោ គីម វីរៈ អគ្គ នាយករងថ្មីនិងជួយលើការងារអតីតយុទ្ធឲ្យបានកាន់តែសកម្មបន្ថែមទៀត ហើយជាបន្តបន្តាប់មកយើងមានកិច្ចប្រជុំជាតិនិងអន្តរជាតិផ្សេងៗផងដែរ។ ដូច្នេះយើងបន្តចូលរួម ជាមួយជំនាញក្នុងការអនុវត្តរួចគ្នា ដែលមានក្រុមការងារស្រង់ស្ថិតិធ្វើផ្ទះប្រគល់ផ្ទះដល់អតីតយុទ្ធជនព្រមទាំង ការងារគ្រោះមហន្តរាយផ្សេងៗកន្លងមកទទួលបានជោគជ័យផងដែរ។
នាយឧត្តមសេនីយ៍ មាស សាវ៉ន ផ្តាំផ្ញើដល់នាយទាហានដែលទើបទទួលបានភារកិច្ចត្រូវខិតខំបំពេញការងារឲ្យបានល្អប្រសើរ ៕
ដោយ៖ សូរិយា