ព័ត៌មានទាន់ហេតុការណ៍៖

James, Jorginho និង Werner អាចបង្ហាញខ្លួនសម្រាប់ Chelsea ប៉ះWest Ham

ចែករំលែក៖

ក្រុម Chelsea នឹងមានជំនួបប្រកួត Premier League នៅរាត្រីថ្ងៃសៅរ៍ទី៤ ខែធ្នូ ទៅកាន់ទឹកដីក្រុម West Ham United ដោយអ្នកចាត់ការ Thomas Tuchel និយាយថា កីឡាករ Reece James, Timo Werner និង Jorginho មានជម្រើសសម្រាប់ការបង្ហាញខ្លួនរាត្រីនេះ។

អ្នកទាំង៣បានខកខានការទទួលជ័យជម្នះ ២-១ កាលពីថ្ងៃពុធនៅលើទឹកដីក្រុម Watford ខណៈដែលក្រុម Chelsea បានរក្សាតំណែងរបស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដោយមាន៣៣ពិន្ទុបន្ទាប់ពី១៤ប្រកួតដែលលើស១ពិន្ទុពីលើក្រុមជើងឯករដូវកាលមុន Manchester City ។

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Tuchel បាននិយាយថា Mateo Kovacicរងរបួសភ្លៅ, Ben Chilwell និង N’Golo Kante រងជង្គង់ទាំង២ ខណៈដែល Trevoh Chalobah ក៏អវត្តមានដែរបន្ទាប់ពីរបួសភ្លៅក្នុងការប្រកួតចុងក្រោយ។

លោក Tuchel បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “Jorginho, Timo Werner និង Reece James កំពុងហ្វឹកហាត់ហើយ។ វាសំខាន់ណាស់ក្នុងការមានReece James និង Jorginho ត្រឡប់មកវិញ។ ReeceJames គឺជាកីឡាករសំខាន់ម្នាក់ ហើយ Jorginho គឺជាបុរសដែលជំនួសKovacic និង N’Golo ដែលយើងបានដាក់តួនាទីកណ្តាលក្នុងរយៈពេលដ៏យូរឥឡូវនេះ”។

លោកបន្តថា “ខ្ញុំសប្បាយចិត្តដែល Ruben (Loftus-Cheek) ចូលលេង ប៉ុន្តែយើងសប្បាយចិត្ត ដែលJorginho ត្រឡប់មកវិញ យើងមិនអាចរង់ចាំ Kovacic និង N’Golo ត្រឡប់មកវិញបានទេ ព្រោះពួកគេគឺជាផ្នែកសំខាន់មួយរបស់ក្រុមរបស់យើងនៅក្នុងខ្សែបម្រើ” ។

ចំណែកខ្សែ​ប្រយុទ្ធ Romelu Lukaku បាន​ធ្លាក់​ចេញទៅ​កៅអី​បម្រុង​ក្នុង​ការ​ប្រកួត២​លើក​ចុង​ក្រោយ​បន្ទាប់​ពី​ត្រឡប់​មក​ពី​របួស​កជើង។ នៅពេលសួរថាតើកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះនឹងចាប់ផ្តើមទល់នឹងក្រុម West Ham ដែរឬទេ? លោក Tuchel បាននិយាយថា “ខ្ញុំនឹងមិនប្រាប់អ្នកទេ ព្រោះនេះគឺជាផ្នែកនៃខ្សែបន្ទាត់ដែលខ្ញុំចង់ឱ្យគូប្រកួតដឹងយឺតពេល។គាត់កំពុងហ្វឹកហាត់ ហើយចង់ចាប់ផ្តើម ខ្ញុំមិនដឹងថា វាលំបាកប៉ុណ្ណាទេក្នុងការឈានដល់កម្រិតកំពូលរបស់គាត់”។

គួរបញ្ជាក់ថា ក្រុមតោខៀវ Chelsea នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ West Ham នៅវេលាម៉ោង៧និង៣០នាទីយប់ម៉ោងនៅកម្ពុជាដើម្បីប្រជែងយក៣ពិន្ទុក្នុងការដណ្តើមតំណែង Top 4 ដែលបច្ចុប្បន្ន Chelsea កំពុងឈរលេខ១ក្នុងលីគកំពូលអង់គ្លេស ខណៈដែល West Ham ឈរចំណាត់ថ្នាក់លេខ៤ មាន២៤ពិន្ទុ ក្នុង១៤ប្រកួតដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖