ខេត្តកំពង់ចាម ៖ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បាននាំយកថវិកាចំនួន២,០០០,០០០រៀល ដែលជាអំណោយរបស់ លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកំពង់ចាម យកទៅប្រគល់ជូនអ្នក សង្កេតការណ៍ចុះឈ្មោះបោះឆ្នោត ចំនួន០៤នាក់ និងអ្នកប្រចាំការចំនួន០២នាក់ នៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។
ពិធីប្រគល់អំណោយធ្វេីឡេីងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ហេីយក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកហ៊ុន ណេង អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកំពង់ចាម ដែលតែងតែយកចិត្តទុកដាក់ ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅខេត្កកំពង់ចាម ដោយមិនមានការប្រកាន់និន្នាការនយោបាយអ្វីឡើយ ។
លោក ហេង វុទ្ធី បន្ថែមទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែអាចជួយរំលែកទុក្ខលំបាកលោកតាបានមួយចំណែកផងដែរ ។
លោក ហេង វុទ្ធី បាននាំយកប្រសាសន៍ លោកហ៊ុន ណេងដោយបានលេីកឡេីងថា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍមកដល់ថ្ងៃនេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទីណាមានទុក្ខលំបាក ទីនោះតែងតែមានសម្តេច នៅជាមួយបងប្អូនជានិច្ច ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានបាយហូបនោះទេ៕
ដោយ ៖ វណ្ណៈ