ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​អគ្គិសនី​កម្ពុជា​ បុក​បង្គោល​ភ្លើង​ បំភ្លឺ​ផ្លូវ​ក្រឡាប់​ផ្ងារ​ជេីង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦

ចែករំលែក៖

ភ្នំពេញ៖ រថយន្តអគ្គិសនីកម្ពុជាបើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតឡើងលើខឿនពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើង។

ហេតុការណ៍នេះបានកើតឡើងកាម៉ោង​១២ ជាងរំលងអធ្រាត្រឈានចូលថ្ងៃ​ទី៦ ខែ​ធ្នូ​ ឆ្នាំ​២០២១ នៅតាមបណ្ដោយផ្លូវជាតិ​លេខ​៦ ក្នុងសង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​​ រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មានពីបុរសម្នាក់ ដែលធ្វើដំណើរតាមផ្លូវ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តខាងលើនេះបើករេពេញផ្លូវ ក្នុងល្បឿនយ៉ាងលឿន តាំងពីចំណុចម្តុំព្រែកលាភ នៅពេលនោះ គាត់ក៏បានជិះម៉ូតូប្រដេញតាម និងថតវីដេអូផងដែរ ខណៈមកដល់ចំណុចកើតហេតុរថយន្តបានបើករេចង្កូតឡើងលើខឿនពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង។ គាត់ក៏បានឲ្យដឹងទៀតថា អ្នកបើកបរទំនងជាស្រវឹងស្រាទើបបាត់បង់ម្ចាស់ការក្នុងការបើកបរបែបនេះ ប៉ុន្តែ នេះពិតជាសំណាងហើយដែលអ្នកបើកបរពុំរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានចុះមកស្ទូចយករថយន្តនេះ ទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖