ភ្នំពេញ៖ អំពើទុច្ចរិតរបស់លោកគ្រូជោគជ័យ សូម្បីតែក្នុងបណ្តាញ facebook ក៏អ្នកលេងបានសរសេររិះគន់មិន សំចៃមាត់ ! បន្ទាប់ពីរឿងស្នេហាមានអ្នកទី៣ ដែលលោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) កំពុងបានធ្វើ អោយមានការចាប់អាម្មណ៍ពីបណ្តាញសង្គម ជាមួយនឹងការតាមដានថាតើ គ្រូជោគជ័យ ដែលមានតែសំបកខ្លួនរូបនេះ គេចរួចពីសំណាញ់ច្បាប់ ឬអត់ ខណ:បានប្រព្រឹត្តល្មើសច្បាប់ ឈានដល់ក្លែងបន្លំជាមេធាវី និងមានគំនិតចេតនាទុច្ចរិតគិតទុកជាមុន ក្នុងការចូលមកជ្រែតជ្រែកក្នុងការចាត់ចែងទ្រព្យដើម្បីអោយខាងស្រីទទួលទ្រព្យទាំងមូល តាមរយៈការបញ្ចេះ ញុះញង់ ផ្តល់គំនិតទុច្ចរិត ? ហើយតើខាងប្រុសជាជនរងគ្រោះ នឹងទទួលអ្វីបានមកវីញ ឬត្រូវដើរចេញទាំងឈឺចាប់ត្រូវគេក្បត់ និងនៅសល់ត្រឹមខ្លួនទទេមិនបានអ្វីសោះ ពីកំលាំងញើសឈាមរបស់ខ្លួន ពីអាជីវកម្មជិត៥ឆ្នាំ ប្រឹងរកដោយអំពើសុច្ចរិតទៀងត្រង់ ហែលឆ្លងជីវិតតស៊ូ ដើម្បីគ្រួសារ១នេះ !
អ្នកលេង facebook ម្នាក់បានស្គាល់អ្នកទាំង២ ធ្លាប់ដឹងពីការចាប់ដៃគ្នារកស៊ី គឺជាមនុស្សមានការតស៊ូបំផុត , ដោយគាត់សរសេរថា, (ខ្ញុំស្គាល់ ពួកគាត់ទាំង២ ច្បាស់ណាស់បង ហើយកាល 6-7ឆ្នាំមុនខ្ញុំធ្លាប់រកសុីមួយគាត់ ។ ជា ចាន់តុលា និង ធារី ហៅក្រៅ យូរី ។ កាលពី 5ឆ្នាំមុនពួកគាត់ទាំង២ រស់នៅមួយគ្នានៅថៃ នៅលើអាគារផ្សារ ផ្លាទីនីម ដើរប្រមូលអីវ៉ាន់ ជួបខ្ញុំរាល់ថ្ងៃហ្នឹង។ ហុឺ ស្រីស្អាតតែរូប ប្រវត្តិបែទៅមិនល្អ ។ ដល់ពេលមានបានទៀត ធ្វើចរឹក កាន់តែ ថោកទាប ចរឹកក្មេងមិនដែលមាន ដែលគេហៅថា អ្នកមានជាន់ថ្មីណា) ។
ដូចមជ្ឈដ្ឋានមហាជន បានឃើញ បានដឹង តាមដានផ្អើលពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (facebook) អស់់ហើយ ពិសេសបានឃើញនិងបានបង្ហោះសំដីក្នុងឆាតបញ្ចេះខាងស្រីដល់កម្រិតណា! និងការចេញចូលដូចល្ខោន ។ ផ្ទុយទៅវិញបទល្មើសមាន តែសភាពស្ងាត់ឈឹងនៃការកាត់ទោស ប្រហែលពីក្រោយលោកគ្រូជោគជ័យ មិនមែនមានតែត្រឹមលុយ និងផ្នូរស្រីស្អាតប៉ុណ្ណោះទេ គឺមានអស់លោកឧកញ៉ា សមាគមពាក់ព័ន្ធ និងអ្នកមានអំណាចនៅពីក្រោយថែមទៀត គឺក្បាច់គុណលោកគ្រូ រៀបចំបានរឹងមាំល្អណាស់។ ប៉ុន្តែលោកគ្រូជោគជ័យ គួរត្រឡប់យកខួរក្បាលគិតឡើងវិញផង តើទង្វើរបស់អ្នកជោគជ័យ ឬបន្សល់អោយសង្គមស្អប់ខ្ពើម ជាបុរសថោកទាប ?
ចំងល់នៃចំលើយនេះ ឆ្ងល់ថា អ្នកណាជាអ្នកចេញមុខអន្តរាគមន៍ ក្រៅពីខាងស្រីដែលកំពុងការពារផលប្រយោជន៌ ចង់យកទ្រព្យទាំងមូល ? ប្រហែលជាមហាជន គួរពិចារណាដែលហើយ ចង់ដឹងអ្នក ដែលមានការពាក់ព័ន្ធ លោកគ្រូជោគជ័យ ប៊ុន ផាក កន្លងមក ថាជាដៃគូអាជីវកម្ម ឈរឈ្មោះ តំណាងផ្សព្វផ្សាយ មិត្តភក្តិ ឬសមាគម។ល។ ដូចបានអួតក្នុងឆាត ប៊ុន ផាក ថា៖ “ អ្នកនៅខាងលើ សាលាក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៌ ពន្ធនាគារ សុទ្ធតែគ្នាយើងទេ គាត់ទៅដល់ណាក៏អត់ប្រយោជន៍ដែរ គ្មានពីណាហ៊ានជួយគាត់ទេ អំពើដែលគាត់ធ្វើ បើសិនជាយើងចង់ប្តឹងគាត់វិញទេ យ៉ាងហោចណាស់ក៏គុក៥ឆ្នាំដែរ “។ លោក ប៊ុន ផាក មានភាពជឿជាក់នឹងដើរចេញ ដោយរួចខ្លួនផុតពីសំណាញ់ច្បាប់ និងឈ្នះក្តី ខណ:ខ្លួនបានប្រព្រឹត្តិអំពើខុសច្បាប់ និងអសីលធម៌សង្គម។
ដូចពាក្យចាស់ពោលថា ឆ្នាំងណា គ្របហ្នឹង ! ហើយមនុស្សប្រភេទណា គេនៅក្បែរមនុស្សប្រភេទហ្នឹង ។ នេះជាសំនួរថាតើ ដៃគូអាជីវកម្ម ក្រុមហ៊ុនអោយប៊ុន ផាក តំណាងផ្សព្វផ្សាយ មិត្តភក្តិ ឬ ជាសមាគម ជាមនុស្សប្រភេទតែមួយ ឬយ៉ាងណា។ នេះនៅជាចំងល់ ថាតើ ប៊ុន ផាក យកអ្នកទាំងនេះជាខ្នង បញ្ចេញអំណាច ខណ:ខ្លួនមានតែសំបកខ្លួន មកខ្ចីលុយខាងស្រីចាយ នោះ ?
អ្នកលេង facebook លើកឡើងថា ខ្ញុំជឿថាប្រទេសមានច្បាប់ គ្រួសារមានវិន័យ សង្ឃឹមថារឿងនេះបញ្ចប់ដោយល្អ យុត្តិធម៌ មិនពុករលួយ ជាគំរូដល់សង្គម នៃប្រទេសជាតិគ្រប់គ្រងដោយច្បាប់ ៕
ដោយ៖សហការី