ព័ត៌មានទាន់ហេតុការណ៍៖

Miss World Cambodia បញ្ចេញឈុត”យក្សរាមសូរ”ដែលនឹងបង្ហាញក្នុងព្រឹត្តិការណ៍ប្រកួត Miss World 2021

ចែករំលែក៖

ភ្នំពេញ៖ ឈុតតំណាងជាតិកម្ពុជាឈ្មោះថា”យក្សរាមសូរ” ដែលនាងត្រូវប្រើ សម្រាប់កញ្ញា ភុំ សោភ័ណ្ឌ នឹMiss World Cambodia 2021 ស្លៀកបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ Miss World 2021។ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីគណនីយហ្វេសប៊ុកផ្លូវការ របស់កម្មវិធី Miss World 2021 បានធ្វើការប្រកាសមុននេះ។ 

ព្រឹត្តិការណ៍ប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០២១ នឹងក្លាយជាការប្រកួតបវរកញ្ញាពិភពលោកលើកទី ៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅ ក្នុងទីក្រុង San Juan ប្រទេសព័រតូរីកូ។ បេក្ខភាពកំពូលសម្រស់មកពី៨៣ ប្រទេសហើយដែលត្រូវបានគេប្រកាសថានឹងត្រូវចូលរួមព្រឹត្តិការណ៍ប្រកួតសម្រស់សម្បើមមួយនេះ ហើយកម្ពុជាក៏បានបញ្ចូលបេក្ខភាពរបស់ខ្លួនទៅចូលរួមប្រកួតផងដែរ។

ទោះជាយ៉ាងណាមានការលើកឡើងថាសម្រាប់ឈុតតំណាងជាតិនេះដែរ កម្មវិធីប្រកួត Miss World ២០២១ មិនមានការប្រកួតឬ ផ្តល់ពានរង្វាន់ ចំពោះឈុតតំណាងជាតិដែលស្អាតជាងគេ ដូចការប្រកួតMiss Grand International ២០២១ នោះទេ ដោយគ្រាន់តែបង្ហាញឈុតនេះរាំបង្ហាញជូនប្រិយមិត្តទស្សនាតែប៉ុណ្ណោះ ។ 

  ទោះជាយ៉ាងគណនីយហ្វេសប៊ុកផ្លូវការកញ្ញាឯកមួយនេះមិនបានបញ្ជាក់លម្អតិអំពីឈ្មោះ និងអត្ថន័យនៃឈុតមួយនេះនោះទេ ប៉ុន្តែគេចាំបានថាឈុតនេះធ្លាប់ត្រូវបានគេស្គាល់ថាឈុតយក្សរាមសូរ ដែលធ្លាប់ឈ្នះការប្រកួតកម្មវិធី Miss Cambodia។ទោះជាយ៉ាងណាគេដឹងថានៅក្នុងរបាំព្រះរាជទ្រព្យជាតិខ្មែរ មានរឿងមួយបានត្រូវដំឡើងដោយនិទានពីសាវតារនៃដើមកំណើតរន្ទះដោយឱ្យនាមថារបាំ “មណីមេខលា និងរាមសូរ”។  “មណី” ( មណិ ) សំដៅលើដួងកែវវិសេស “មេខលា” ជានាមទេព្ដារក្សាសមុទ្ទ ច្រើននិទានក្នុងជាតកនោះ ។រីឯពាក្យ “រាមសូរ” ជានាមតួអង្គ “អសុរ”ឬ( យក្ខ ) មួយនៅក្នុងរបាំមួយនេះ។ អាវុធនៃតួអង្គនេះគឺ “ពូថៅ”។ ពាក្យ “រាមសូរ” កើតផ្សំអំពីពាក្យ “រាម” + “អសុរ” បានជា “រាមសូរ”។ ឈុតនេះត្រូវបានលាយបញ្ចូលគ្នាតាមបែបសម័យបូករួមទៅនឹងកាច្នៃប្រឌិតយ៉ាងល្អក្នុងគោលបំណងលើកស្ទួយស្នាដៃនៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ។

គេចាំបានថា ក្រោយពីគ្រងមកុដជិតមួយឆ្នាំពេញនោះកាលពីរាត្រីថ្ងៃទី០២ ខែធ្នូនេះ កញ្ញាកញ្ញា ភុំ សោភ័ណ្ឌ Miss World Cambodia 2020 ចាកចេញពីមាតុភូមិ ដើម្បីទៅចូលរួមប្រកួតកម្មវិធី Miss World 2021លើកទី៧០ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅប្រទេស ព័រតូរីកូនោះ។

នាងបានក្លាយជាកញ្ញាឯកទី២របស់កម្ពុជា ដែលនឹងត្រូវបង្ហាញសមត្ថភាព រូបសម្រស់ និងទេពកោសល្យនៅលើឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា វី ស្រីវីន Miss World Cambodia 2019 ដែលធ្លាប់បានចេញទៅទៅប្រកួតកម្មវិធី Miss World 2019ដែលបានធ្វើឡើងនៅចក្រភពអង់គ្លេសកន្លងទៅនោះ។

ភុំ សោភ័ណ្ឌ នាងមានអាយុ ១៩ ឆ្នាំ កម្ពស់ ១.៧០ម៉ែត្រ ។ បច្ចុប្បន្ននាងកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែករដ្ឋបាលសាធារណៈ។

សោភ័ណ្ឌកើតនៅខេត្តតាកែវ ហើយសព្វថ្ងៃនាងកំពុងរស់នៅទីក្រុងភ្នំពេញនាងមានគោលបំណងប្រើប្រាស់សំឡេងរបស់នាងដើម្បីលើកទឹកចិត្តនិងជំរុញយុវជនឱ្យយកចិត្តទុកដាក់លើការសិក្សា។ នាងមានទេពកោសល្យពិសេសរបស់នាងគឺច្រៀងនិងលេងហ្គីតា៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖