ព័ត៌មានទាន់ហេតុការណ៍៖

សិក្សាពីនាយករដ្ឋមន្ត្រីចំនួន ៤ រូប មានទស្សនៈផ្សេងៗគ្នា តែគំនិតជាតិនិយម រួមលើការដឹកនាំមិនប្រកាន់ពូជសាសន៍ !

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ម៉ាក រូទឺ នាយករដ្ឋមន្ត្រីហូឡង់ កំពុងធ្វើការតភ្ជាប់ទ្វីបចំនួនពីរ គឺអាស៊ី និងអឺរ៉ុប ដើម្បីជួយសម្រួលដល់ការទទួលបាន និងការជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសេដ្ឋកិច្ច និងសង្គមរបស់យើង ! 

 ការតភ្ជាប់ គឺជាការនាំប្រទេស ប្រជាជន និងសង្គមឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ហើយថ្ងៃនេះ យើងកំពុងធ្វើការតភ្ជាប់ទ្វីបចំនួនពីរ គឺអាស៊ី និងអឺរ៉ុប ដើម្បីជួយសម្រួលដល់ការទទួលបាន និងការជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសេដ្ឋកិច្ច និងសង្គមរបស់យើង។ នេះជាការថ្លែងរបស់ លោកបណ្ឌិត ម៉ាក រូទឺ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ តាមរយៈការបង្ហោះរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ 

លោកបណ្ឌិត ម៉ាក រូទឺ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់បានលើកឡើងថា៖  «ការតភ្ជាប់ គឺជាការនាំប្រទេស ប្រជាជន និងសង្គមឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ហើយថ្ងៃនេះ យើងកំពុងធ្វើការតភ្ជាប់ទ្វីបចំនួនពីរ គឺអាស៊ី និងអឺរ៉ុប ដើម្បីជួយសម្រួលដល់ការទទួលបាន និងការជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសេដ្ឋកិច្ច និងសង្គមរបស់យើង។ ប្រទេសហូឡង់មានបំណងរួមចំណែកធ្វើឱ្យសម្រេចគោលដៅនេះ និងធ្វើជាច្រកទ្វារទៅកាន់ទ្វីបអឺរ៉ុប ដោយយើងមិនត្រឹមតែមានទីតាំងល្អក្នុងការធ្វើដូច្នេះ តាមរយៈកំពង់ផែសមុទ្រ អាកាសយានដ្ឋាន ពាណិជ្ជកម្ម និងការវិនិយោគរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាទំនាក់ទំនងវប្បធម៌ផងដែរ។»

ដោយឡែក លោក អ៊ីណាស្យូ កាសស៊ីស អនុប្រធានាធិបតី នៃសហព័ន្ធស្វីស បានលើកឡើងថា៖

 «យើងត្រូវពង្រឹងឡើងវិញនូវពហុភាគីនិយមមួយក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកនេះ។ មានមាគ៌ាតែមួយគត់ដែលឈានទៅសម្រេចជោគជ័យជាមួយគ្នា។ សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញពហុភាគីនិយមមួយ ដែលរឹងមាំ ប្រកបដោយបរិយាប័ន្ន និងបើកចំហ។» 

លោក ពេដ្រូ សាន់ឆេ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រអេស្ប៉ាញ បានមានប្រសាសន៍ថា៖  «វាគឺជាការបង្ហាញដ៏ជោគជ័យបំផុត ដែលសន្តិភាព និងស្ថិរភាព អាចសម្រេចទៅបានតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកទាំងអស់។ ប្រវត្តិសាស្ត្របង្រៀនយើងថា មិនមានប្រទេសណាមួយអាចសម្រេចបានគោលបំណងដ៍វែងឆ្ងាយតែម្នាក់ឯងនោះទេ។ វាមានសារៈសំខាន់ណាស់ក្នុងការដកស្រង់បទពិសោធន៍ពីបញ្ហាប្រឈម និងមេរៀនដែលកំពុងកើតមានឡើង ដែលយើងចាំបាច់ត្រូវជំរុញនូវវិធានការជាសកលតាមរយៈពហុភាគីនិយមពិតប្រាកដ និងមានប្រសិទ្ធភាព។ ប្រទេសអេស្ប៉ាញ មានការយល់ដឹងយ៉ាងច្បាស់លាស់អំពីបញ្ហានេះ និងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញការងារនេះ។» 

លោក Mateusz Morawiecki នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ បានលើកឡើងថា៖  «ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក កំពុងមើលឃើញការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក។ បីឬបួនទសវត្សរ៍កន្លងមក អឺរ៉ុប និងអាស៊ី មិនបានចែករំលែកការចាប់អារម្មណ៍រួមអ្វីធំដុំនោះទេ ប៉ុន្តែនៅក្នុងមួយជំនាន់ ព្រំដែនខណ្ឌចែករវាងអ្វីដែលជាបញ្ហាសកល និងអ្វីដែលជាបញ្ហាតំបន់ មានភាពស្រពេចស្រពិល។ កិច្ចសហប្រតិបត្តិការពហុភាគី គួរតែជាស្នូលនៃយុទ្ធសាស្ត្រនៃច្រកចេញរបស់យើង ហើយតួនាទី ASEM នៅក្នុងដំណើរការនេះ មិនគួរត្រូវបានមើលរំលងនោះទេ។» 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖