ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូបុកគ្នាស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តតាកែវ ៖ នៅវេលាម៉ោង១៧ ៖ ៣០ នាទីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ២ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៦-៣៧ស្ថិតក្នុងភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងរវាងរថយន្តនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើងបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-4183បើកបរពីទិសខាងត្បូងទៅទិសខាងជើង។ ចំណែកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1M -7592 បើកបរមកពីទិសខាងជើងទៅទិសខាងត្បូងដោយឈ្មោះសុខ ស៊ុនលី ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកាយបាំង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះគឺមកពីការបើកបរក្នុល្បឿនលឿនមិនប្រកាន់ស្តាំ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យនិងវាស់វែងហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងបង្កយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖