ព័ត៌មានទាន់ហេតុការណ៍៖

លោក Jurgen Klopp មានសុទិដ្ឋិនិយមថាខ្សែប្រយុទ្ធ Mohamed Salah នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅ Liverpool

ចែករំលែក៖

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp មានក្តីសង្ឃឹមយ៉ាងមុតមាំថា ខ្សែប្រយុទ្ធ Mohamed Salah នឹងចុះកិច្ចសន្យាថ្មីនៅក្លិប។ កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះកំពុងរីករាយនឹងរដូវកាលដ៏អស្ចារ្យមួយ ហើយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ដោយរកបាន១៣គ្រាប់នៅពេលបច្ចុប្បន្ន។

Salah មានវ័យ២៩ឆ្នាំបានចូលរួមជាមួយក្រុមហង្សក្រហមក្នុងឆ្នាំ២០១៧ហើយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់ក្នុងរយៈពេល១៨ខែទៀត។

លោក Klopp បាននិយាយថា “យើងកំពុងនិយាយ ហើយការបន្តកិច្ចសន្យាសម្រាប់កីឡាករដូចជា Mohamed Salah ហើយកិច្ចព្រមព្រៀងនេះពួកយើងកំពុងពិភាក្សាគ្នា។ ខ្ញុំ​គិត​ថា ​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ចង់​បាន​គឺ​ជា​អ្វី​ដែល​ច្បាស់​លាស់ វា​ត្រូវ​ការ​ពេល​វេលា”។

ក្រុម Liverpool ត្រូវប៉ះក្រុមម្ចាស់ផ្ទះ AC Milan ក្នុងការប្រកួតចុងក្រោយវគ្គជម្រុះក្នុងពូល Champions League នៅរាត្រីថ្ងៃអង្គារនេះដោយក្រុមរបស់លោក Klopp មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វគ្គ១៦ក្រុមចុងក្រោយរួចទៅហើយ។

ខ្សែប្រយុទ្ធ Salah បានស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅដី៦គ្រាប់ចុងក្រោយរបស់ Liverpool ក្នុងទ្វីបអឺរ៉ុប ប៉ុន្តែលោក Klopp នឹងមិននិយាយថា តើខ្សែប្រយុទ្ធនឹងចាប់ផ្តើមទល់នឹងក្រុមអុីតាលីនោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​អាច​ផ្លាស់​ប្តូរ​គ្រប់​ជួរ​ទាំង​អស់​បាន​ទេ។ យើង​ត្រូវ​ការ​កីឡាករ​នៅ​លើ​ទីលាន ដូច្នេះ​ខ្ញុំ​មិន​អាច​បង្វិល និង​ចាប់​ផ្តើម​ដោយ៩​នាក់​នោះ​ទេ នោះ​មិន​អាច​ទៅ​រួច​ទេ។ យើងនឹងមើលថាតើ Salahលេងឬអត់? ប៉ុន្តែកីឡាករយល់ច្បាស់អំពីស្ថានភាព យើងចង់ដាក់ផ្នែកដ៏ល្អបំផុតសម្រាប់ស្ថានភាពដែលយើងកំពុងស្ថិតក្នុងការប្រកួតនេះ” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖