ក្រុម Chesterfield នឹងទៅប្រកួតជាមួយក្រុមជើងឯករង Chelsea កាលពីរដូវកាលមុនក្នុងជុំទី៣នៃពានរង្វាន់ FA Cup វគ្គជម្រុះជុំទី៣ដែលនឹងលេងនៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខ។
គូរផ្សេងទៀតគឺហង្សក្រហម Liverpool នឹងប្រកួតជាមួយក្រុមShrewsbury ដែលមកពីក្របខ័ណ្ឌអង់គ្លេស League 1 ហើយ Manchester City នឹងទៅលេងក្នុងទឹកដីក្រុម Swindon Town ។
Aston Villa ត្រូវបានចាប់ឆ្នោតប៉ះក្រុមម្ចាស់ផ្ទះបិសាចក្រហមManchester United, West Ham នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leeds និងក្រុមម្ចាស់ផ្ទះ Leicester ត្រូវស្វាគមន៍ក្រុម Watford ដែលជាក្រុមនៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ទាំងអស់។
ក្រុម Chesterfield គឺជាក្រុមមួយក្នុងចំណោមក្រុមដែលមិនមែនជាលីគចំនួន៥ដែលត្រូវចាប់ឆ្នោត ហើយនឹងត្រូវជួបក្រុមជើងឯករងកាលពីរដូវកាលមុននៅឯកីឡដ្ឋាន Stamford Bridge បន្ទាប់ពីបានយកឈ្នះលើក្រុម Salford City ដែលមកពីក្របខ័ណ្ឌអង់គ្លេស League 2 ក្នុងវគ្គជម្រុះជុំទី២។
ខាងក្រោមនេះគឺជាក្រុមដែលត្រូវប៉ះគ្នាក្នុងការប្រកួតជម្រុះជុំទី៣នៃពានរង្វាន់ FA Cup៖
Boreham Wood ប៉ះ AFC Wimbledon
Yeovil Town ប៉ះ Bournemouth
Stoke City ប៉ះ Leyton Orient
Swansea City ប៉ះ Southampton
Chelsea ប៉ះ Chesterfield
Liverpool ប៉ះ Shrewsbury Town
Cardiff ប៉ះ Preston North End
Coventry City ប៉ះ Derby County
Burnley ប៉ះ Huddersfield
West Bromwich Albion ប៉ះ Brighton
Kidderminster Harriers ប៉ះ Reading
Leicester City ប៉ះ Watford
Mansfield Town ប៉ះ Middlesbrough
Hartlepool United ប៉ះ Blackpool
Hull City ប៉ះ Everton
Bristol City ប៉ះ Fulham
Tottenham Hotspur ប៉ះ Morecambe
Millwall ប៉ះ Crystal Palace
Port Vale ប៉ះ Brentford
Swindon Town ប៉ះ Manchester City
Wigan Athletic ប៉ះ Blackburn Rovers
Luton Town ប៉ះ Harrogate Town
Birmingham City ប៉ះ Plymouth Argyle
Manchester United ប៉ះ Aston Villa
Wolverhampton Wanderers ប៉ះ Sheffield United
Newcastle United ប៉ះ Cambridge United
Barnsley ប៉ះ Ipswich Town ឬ Barrow
Peterborough United ប៉ះ Bristol Rovers
West Ham United ប៉ះ Leeds United
Queens Park Rangers ប៉ះ Rotherham
Charlton Athletic ប៉ះ Norwich City
Nottingham Forest ប៉ះ Arsenal ៕
ដោយ៖ ភារៈ