ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កាលពីថ្ងៃអង្គារទី០៧ ខែធ្នូ ឆ្នាំ២០២១ បន្តចុះពន្យល់អប់រំ ដល់បងប្អូនសាធារណៈជន អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលប្រើប្រាស់ផ្លូវជាប់សាលាសង្កាត់លេខ២(ផ្លូវមិត្តភាព ឬផ្លូវលេខ៨០០) ឡើងទៅវត្តលើ ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ផ្លូវលេខ៨០១) ឲ្យអនុវត្តន៍តាមស្លាកបញ្ជាចរាចរណ៍ ក្រោយអាជ្ញាធរដាក់ស្លាកបញ្ជាចរាចរណ៍«ហាមបត់ឆ្វេង»នៅចំណុចផ្លូវនោះ ទាំងពេលបត់ឡើងទៅលើ និងទាំងចុះផ្លូវចំណោតមកក្រោម។
វិធានការនេះធ្វើឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចផ្លូវបត់ឡើង ចុះនេះ ដែលកន្លងមកឃើញកើតមានជាបន្តបន្ទាប់។ ជាជំហានដំបូងនគរបាលចរាចរណ៍ អនុវត្តន៍ការអប់រំណែនាំ បង្ហាញពីស្លាកបញ្ជាចរាចរណ៍ ជូនដល់អ្នកបើកបរយានយន្តផ្សេងៗជ្រាប និងតម្រូវឲ្យអនុវត្តន៍តាមស្លាកសញ្ញានេះជាដាច់ខាត ហើយនៅជំហានបន្ទាប់ ក្រោយការអប់រំណែនាំមួយរយៈពេលខ្លី នគរបាលចរាចរណ៍ និងការធ្វើផាកពិនយ័តាមច្បាប់ចរាចរណ៍។
សូមបញ្ជាក់ជូនជ្រាបថា៖
១-បើសិនជាបងប្អូនអ្នកធ្វើដំណើរចុះពីវត្តលើផ្លូវលេខ៨០១ មកមិនអាចបត់ឆ្វេងបានទេ គឺត្រូវបត់ស្តាំ មកតាមទិសសាលាសង្កាត់លេខ២។
២-បើបងប្អូនប្រជាពលរដ្ឋធ្វើដំណើឡើងពីទិសផ្លូវសង្កាត់លេខ២(ផ្លូវមិត្តភាព ឬផ្លូវលេខ៨០០) ចង់ឆ្ពោះទៅវត្តលើ ក៍មិនអនុញ្ញាតឲ្យបត់ឆ្វេងឡើងបានដែរ គឺត្រូវវាងរកផ្លូវស្រប ដើម្បីបត់ស្តាំបាន ទើបអនុញាត ៕
ដោយ៖សហការី