ព័ត៌មានទាន់ហេតុការណ៍៖

វីរុសបំប្លែងថ្មីOmicron អាចក្លាយជាកត្តាជួយបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩

ចែករំលែក៖

ប្រសិនបើកូវីដ-១៩ បំប្លែងថ្មីOmicron ត្រូវបានគេវាយតម្លៃថា មិនសូវមានផលប៉ះពាល់នោះ គឺអាចនឹងជួយដល់ពិភពលោកយកឈ្នះលើការឆ្លងរាលដាលកូវីដ-១៩ បាន ដោយសារតែវាបានជួយជំរុញឱ្យមនុស្សនាំគ្នាទៅចាក់វ៉ាក់សាំង។
រយៈពេលកន្លងមក ពលរដ្ឋនៅប្រទេសជាច្រើនមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ ពិសេសនៅក្នុងតំបន់អឺរ៉ុប បើទោះបីមានវ៉ាក់សាំងច្រើនក្តី ។ ប៉ុន្តែនៅពេលនេះក្រោយកូវីដ-១៩ បំប្លែងថ្មី Omicron បង្ហាញវត្តមាន ការចាក់វ៉ាក់សាំងក៏បានកើនឡើងខ្ពស់ផងដែរ។
បច្ចុប្បន្នគេមិនទាន់ដឹងច្បាស់ថា តើវ៉ាក់សាំងមានប្រសិទ្ធភាពប៉ុនណាចំពោះវីរុសបំប្លែងថ្មីនោះឡើយ។ កន្លងមកថ្មីៗប្រទេសអាហ្វ្រិកខាងត្បូង ដែលជាប្រភពដើមនៃការឆ្លងអូមីក្រុង បានប្រកាសថា វ៉ាក់សាំង Bfizer-BioNTech អាចទប់ទល់នឹង «អូមីក្រុង»បានតែមួយផ្នែកប៉ុណ្ណោះ។
ការសិក្សាបឋមមួយរបស់ក្រុមអ្នកសា្រវជ្រាវនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech អាចនឹងការពារប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron បានត្រឹមតែមួយផ្នែកប៉ុណ្ណោះ។
តាមរយៈសារមួយបង្ហោះលើបណ្តាញសង្គម Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក អាឡិច ស៊ីហ្គាល់ (Alex Sigal) ជាសាស្ត្រាចារ្យម្នាក់មកពីវិទ្យាសា្ថនស្រាវជ្រាវសុខាភិបាលអាហ្វ្រិក (Africa Health Research Institute) មានមូលដ្ឋានក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានគូសបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron អាចទម្លុះប្រព័ន្ធភាពសុំាមួយផ្នែកដែលបង្កើតឡើងដោយវ៉ាក់សាំង។ ប៉ុន្តែគេនៅមិនទាន់មានការបញ្ជាក់លម្អិតពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំងនោះទេ ខណៈការសិក្សាខាងលើក៏នៅមិន ទាន់ត្រូវបានពិនិត្យបញ្ជាក់ឡើងវិញនោះដែរ៕

ដោយ៖ធីរីណា(រូបថត៖THX/VNA)


ចែករំលែក៖