ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រីការពារជាតិឥណ្ឌាជួបគ្រោះថ្នាក់បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់

ចែករំលែក៖

ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដឹករដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Bipin Rawat បានធ្លាក់នៅភាគខាងត្បូងប្រទេសឥណ្ឌានាថ្ងៃទី ៨ខែធ្នូ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់។ នៅពេលនេះដែរមន្ត្រីឥណ្ឌាកំពុងតែចង់ដឹងថា តើរដ្ឋមន្ត្រីការពារជាតិ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ដែរឬទេ។
ក្នុងពេលនោះលោករដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានធ្វើដំណើរចេញពីទីតាំងទាហានអាកាសឥណ្ឌានៅក្នុងតំបន់ Sulur ទៅកាន់ទីតាំងយោធា នៅតំបន់ Wellington រដ្ឋ Tamil Nadu ដើម្បីថ្លែងសុន្ទរកថា ។
លោក Rawat ត្រូវបានរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi តែងតាំងជារដ្ឋមន្ត្រីការពារជាតិ CDS នៅឆ្នាំ២០១៩ ។ នៅទីតាំងដែលរដ្ឋមន្ត្រីការពារជាតិទៅបំពេញទស្សនកិច្ច គឺជាទីតាំងចម្រុះ មានទាំងទាហានជើងគោក ជើងទឹក និងជើងអាកាស។
ទាហានអាកាសឥណ្ឌាបានឱ្យដឹងថា លោក Rawat បានជួបគ្រោះថ្នាក់ឧទ្ធម្ភាគចក្រ Mi-17V5 ផលិតដោយប្រទេសរុស្ស៊ី៕

រូបថត៖Times of India

ដោយ៖ធីរីណា(រូបថត៖Reuters)


ចែករំលែក៖