អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លិបបិសាចក្រហម Manchester United លោក Ralf Rangnick បាននិយាយកាលពីថ្ងៃពុធថា លោកបានសម្រេចចិត្តនាំយកអតីតបុគ្គលិក២នាក់មកពីក្លិបដែលគ្រប់គ្រងដោយក្រុម Red Bull ដើម្បីជួយគាត់ក្នុងតួនាទីជំនួយការរបស់គាត់នៅក្លិប Premier League ។
អតីតគ្រូបង្វឹក New York Red Bulls ជនជាតិអាមេរិកលោក Chris Armas នឹងចូលរួមជាមួយក្លិបក្នុងនាមជាជំនួយការគ្រូបង្វឹក ខណៈដែលអ្នកចិត្តសាស្រ្តកីឡាអាល្លឺម៉ង់លោក Sascha Lense បានចាប់ផ្តើមការងាររួចហើយនៅឯមូលដ្ឋានហ្វឹកហាត់ Carrington របស់ក្លិប។
លោក Rangnick ដែលគ្រប់គ្រង Man United រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ និងធ្លាប់ជាប្រធានបាល់ទាត់ពិភពលោកសម្រាប់ក្រុម Red Bull បានផ្តល់យោបល់ថា គាត់នឹងមិនបន្ថែមបុគ្គលិករបស់គាត់បន្ថែមទៀតទេ។
គាត់បាននិយាយថា “វានឹងមិនមានច្រើននោះទេ រហូតមកដល់ពេលនេះខ្ញុំរីករាយណាស់ដែលបានធ្វើការជាមួយបុគ្គលិកដែលខ្ញុំបានជួបកាលពីសប្តាហ៍មុន ពួកគេបានផ្តល់ជំនួយជាច្រើនដល់ខ្ញុំក្នុងរយៈពេល២-៣ថ្ងៃចុងក្រោយក្នុងការរៀបចំសម្រាប់ការប្រកួតទល់នឹងCrystal Palace។យើងបានសម្រេចចិត្តនាំយកអ្នកចិត្តសាស្រ្តកីឡាជាមួយ Sascha Lenseគាត់មកពីប្រទេសអាឡឺម៉ង់ដែលជាអតីតកីឡាករនៃក្រុមទី២។ ខ្ញុំបានធ្វើការជាមួយគាត់អស់រយៈពេល៣ឆ្នាំ ហើយខ្ញុំធ្លាប់ធ្វើការជាមួយគាត់នៅ Leipzig ផងដែរ”។
លោក Ralf Rangnick បានបន្តថា “គាត់នឹងត្រូវបានណែនាំដល់ក្រុមភ្លាមៗនៅពេលដែលគាត់មានទិដ្ឋាការ និងប័ណ្ណការងារ ដូច្នេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពួកយើងនឹងមានគាត់ឡើងជិះនៅថ្ងៃនេះ។ ប្រសិនបើអ្នកមានគ្រូបង្វឹកពិសេសសម្រាប់អ្នកចាំទី ការអប់រំកាយ សូម្បីតែខ្សែប្រយុទ្ធក៏ដោយ អ្នកក៏គួរតែមានអ្នកជំនាញសម្រាប់ខួរក្បាលដែរ។ សម្រាប់ខ្ញុំវាគឺអំពីការជួយកីឡាករ ខួរក្បាលគួរតែជួយរាងកាយ និងមិនធ្វើការប្រឆាំងនឹងកីឡាករ និងសូម្បីតែបុគ្គលិកគ្រូបង្វឹកគួរតែគិតក្នុងផ្លូវត្រូវ”។
លោក Armas បានធ្វើការក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក RB Leipzig លោក Jesse Marsch នៅក្រុម New York Red Bulls មុនពេលទទួលបានការងារកំពូលនៅពេលដែលលោក Marsch ផ្លាស់ទៅ Salzburg ។ បុរសសញ្ជាតិអាមេរិករូបនេះក៏ធ្លាប់បានដឹកនាំក្លិប Major League Soccer Toronto ផងដែរ ប៉ុន្តែត្រូវបានបណ្តេញចេញក្នុងខែកក្កដា បន្ទាប់ពីឈ្នះ២លើកក្នុង១៥ប្រកួត។
គួរបញ្ជាក់ថា ក្រុម Man United បានប្រកួតស្មើជាមួយក្រុម Young Boys របស់ប្រទេសស្វីសក្នុងការប្រកួត Champions League កាលពីរាត្រីថ្ងៃពុធ ដោយបានទទួលបានកៅអីមួយក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ហើយលោក Rangnick បាននិយាយថា គាត់នឹងធ្វើការផ្លាស់ប្តូរជាច្រើន៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)