ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា អ្នកឯងប្រឆាំងរបបរាជានិយម ព្រះមហាក្សត្រ ខ្ញុំកាន់តែលើកតម្កើងព្រះមហាក្សត្រ រាជានិយម

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចរបស់ខ្ញុំ ឲ្យមានប្រទេសអាស៊ានពី ៩ទៅ១០ តើមានកំហុសឬទេ? សូមឲ្យអ្នកវិភាគអន្តរជាតិវិភាគចុះ តើអាស៊ានមានចំនួន ៩ ខុសធម្មនុញ្ញអាស៊ាន ឬអាស៊ានត្រូវមានចំនួន ១០។

ជាមួយក្រុមប្រឆាំង ដែលតែងតែបង្កើតបញ្ហា ចំពោះជាតិ ប្រជាពលរដ្ឋ ប្រឆាំងរបបរាជានិយម ព្រះមហាក្សត្រ
សម្តេចតេជោមានប្រសាសន៍ ថ្លែងក្នុងថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ ក្នុងការអញ្ជើញពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា អ្នកឯងប្រឆាំងរបបរាជានិយម ព្រះមហាក្សត្រ ខ្ញុំកាន់តែលើកតម្កើងព្រះមហាក្សត្រ រាជានិយម ។ អ្នកឯងចង់បង្កើតសាធារណរដ្ឋ ទាល់តែរំលងខ្មោច គណបក្សប្រជាជនកម្ពុជា ជាមុនសិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា, បញ្ជាក់ថា ការសម្រេចរបស់ខ្ញុំ ឲ្យមានប្រទេសអាស៊ានពី ៩ទៅ១០ តើមានកំហុសឬទេ? សូមឲ្យអ្នកវិភាគអន្តរជាតិវិភាគចុះ តើអាស៊ានមានចំនួន ៩ ខុសធម្មនុញ្ញអាស៊ាន ឬអាស៊ានត្រូវមានចំនួន ១០។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា អ្នកឯងប្រឆាំងរបបរាជានិយម ព្រះមហាក្សត្រ ខ្ញុំកាន់តែលើកតម្កើងព្រះមហាក្សត្រ រាជានិយម ។ អ្នកឯងចង់បង្កើតសាធារណរដ្ឋ ទាល់តែរំលងខ្មោច គណបក្សប្រជាជនកម្ពុជា ជាមុនសិន។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជានឹងរៀបចំមហាសន្និបាត នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ហើយបញ្ជីគណៈរដ្ឋមន្ត្រីថ្មី(បម្រុង) ក៏បានកើតឡើងផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេច និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងធ្វើជាសហប្រធាន បើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលខាងមុខឆាប់ៗនេះ នៅលើទឹកដីអាមេរិកតែម្តង ។
សូមបញ្ជាក់ថា, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងខេត្តកណ្ដាល ត្រូវបានប្រសិទ្ធនាម ថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖