ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនស្ត្រីជនជាតិថៃម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានទទួលជនសង្ស័យម្នាក់ពីសន្តិសុខឆាយណាថោន ពាក់ពន្ធ័នឹងករណីគ្រឿងញៀន ស្ថិតនៅភូមិ​៦​ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ កាលពី​វេលាម៉ោង​០៩និង៣០នាទី​​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ទៅកាន់សាលាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ Buntharik MumthuleePrem ភេទ​ស្រី​ ជនជាតិ​ថៃ​ មុខរបរបម្រើការខារ៉ាអូខេ មានទីលំនៅបច្ចុប្បន្ន ភូមិ​៦​ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ មានស្រុកកំណេីត​នៅប្រទេសថៃ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖ ម្សៅក្រាម​ពណ៌សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន០២កញ្ចប់ និងទូរស័ព្ទ ចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ អរុណរះ


ចែករំលែក៖