ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះ១ខ្នងទាំងស្រុងនៅខណ្ឌដង្កោ​ ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងយ៉ាងសន្ធោសន្ធៅព្រមទាំងឆេះឆ្លងដល់ខ្សែភ្លើងនិងផ្ទះអ្នកជិតខាងថែមទៀត​បណ្តាលឱ្យរងការខូចខាត បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤​និង៤០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅជិតអតីតបឹងតាម៉ាត ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ផ្ទះរងគ្រោះដោយអគ្គិភ័យនោះសង់ពីឈើខ្លះនិងមានលាយដែកខ្លះ ទំហំ៥ម៉ែត្រ​​ x ២០ម៉ែត្រ ដំបូលប្រក់ស័ង្កសី រីឯជញ្ជាំងក៏បិទបាំងដោយស័ង្កសីដែរ ដែលមានម្ចាស់ឈ្មោះ​ ហម កៃ ភេទប្រុស​ អាយុ​៥៥ឆ្នាំ មុខរបរ​រត់ម៉ូតូឌុប​ ខណៈក្នុងហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងគ្រោះ​អ្វីឡេីយ​ ប៉ុន្តែទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះនោះត្រូវបានភ្លើងឆេះអស់ទាំងស្រុង។

    ប្រជាពលរដ្ឋបានបន្តទៀតថា នៅពេលដែលមានហេតុការណ៍អគ្គិភ័យឆាបឆេះនេះឡើង​ គឺបានធ្វើឲ្យមានការព្រួយបារម្ភអំពីហានិភ័យខ្លាំងណាស់ ព្រោះតែនៅទីនោះមានផ្ទះរាប់សិបខ្នងស្ថិតនៅជាប់ៗគ្នា។  ប៉ុន្តែភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យបានទៅដល់ជាបន្តបន្ទាប់ចំនួន៥គ្រឿង ទើបអាចទប់ទល់បាន តែភ្លើងក៏បានឆេះរាលដល់ផ្ទះអ្នកជិតខាងបណ្ដាលឲ្យខូតខាតម៉ូតូ០១គ្រឿង និងម៉ាស៉ីនបោកខោអាវ០១គ្រឿងផងដែរ​ ។ 

    សមត្ថកិច្ចបានប្រាប់ថា ពេលមានហេតុការណ៍កើតឡើងកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោបានចុះទៅកាន់ទីនោះភ្លាមៗ ហើយបានហៅរថយន្តពន្លត់​អគ្គិភ័យ​ចំនួន ៥គ្រឿងទៅបាញ់ទឹកពន្លត់ដោយបានប្រេីប្រាស់ទឹកអស់​៤ឡាន​ស្មេីនឹង​១៨ម៉ែត្រគូប​ ហើយក៏មានរថយន្ត​ជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា​០១គ្រឿង​ផងដរ ដោយបានពន្លត់ចប់នៅវេលាម៉ោង​៥និង០៣នាទីល្ងាចថ្ងៃខែឆ្នាំដដែលនោះ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖