ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់៧២ខ្នង

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៧២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនទាន់ដឹងមូលហេតុនៅឡើយ នៅព្រឹក ម៉ោង៧ និង ៣០ នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានយករថយន្តសង្គ្រោះ និង បង្ការ ពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងក្នុងការបាញ់ទឹកអន្តរាគមន៍លើបញ្ហា អគ្គិភ័យដ៏ធំមួយនេះ។

ទោះជាយ៉ាងណា សមត្ថកិច្ចសន្និដ្ឋានថា ការឆាបឆេះនេះត្រូវបានបំផ្លាញផ្ទះអស់ប្រមាណ៧២ខ្នង តែមិនទាន់ដឹងថាមានអ្នកគ្រោះថ្នាក់ដែរឬទេ ។ ចំពោះមូនហេតុកំពុងស្រាវជ្រាវបន្ត៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖