ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ខណៈនេះ អគ្គិភ័យឆេះផ្ទះប្រជាពរដ្ឋជាច្រើនខ្នងនៅខណ្ឌឬស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនទាន់ដឹងមូលហេតុនៅឡើយ នៅព្រឹក ម៉ោង៩ និង ០០ នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានយករថយន្តសង្គ្រោះ និង បង្ការ ពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងក្នុងការបាញ់ទឹកអន្តរាគមន៍លើបញ្ហា អគ្គិភ័យមួយនេះ។

ទោះជាយ៉ាងណា សមត្ថកិច្ចសន្និដ្ឋានថា ការឆាបឆេះនេះត្រូវបានបំផ្លាញផ្ទះអស់ប្រមាណ៥ខ្នង តែមិនទាន់ដឹងថាមានអ្នកគ្រោះថ្នាក់ដែរឬទេ ។ ចំពោះមូលហេតុកំពុងស្រាវជ្រាវបន្ត ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖