ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែន ! ម្ចាស់រថយន្ត១គ្រឿងស៊េរីទំនើបពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា(MENG.007) ត្រូវបានសមត្ថកិច្ចចាក់សោ កង់ហើយ មកគាស់បំបែកសោ យកឡានបើកចេញទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ ជនទំនើងបើករថយន្តចតគ្មានសណ្តាប់ធ្នាប់ ត្រូវបានសមត្ថកិច្ចចាក់សោ កង់ ដើម្បីអោយម្ចាស់ចូលខ្លួនអនុវត្តពិន័យ តែពួកគេមកគាស់បំបែកសោ យកឡានបើកចេញទៅបាត់ ។ សាកមើលទៅ គេចរួចអត់បើមាន ស្លាកលេខត្រឹមត្រូវចុះបញ្ជីនៅអង្គភាពចុះបញ្ជីយានយន្តហើយនោះ ! ។

សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០២១នៅចំណុចមុខហាងកាហ្វេដូងក្រអូប មណ្ឌលគីរី តាមផ្លូវ១៦៣កែងផ្លូវ៤៨៦ ស្ថិតនៅភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានរថយន្ត១គ្រឿងស៊េរីទំនើបពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា (MENG.007) ដែលខុសច្បាប់ចរាចរណ៍ចតរថយន្តកន្លែងផ្លាកសញ្ញាហាមឃាត់ រួចសមត្ថកិច្ចបានយកសោទៅចាក់ តែម្ចាស់រថយន្តព្យាយាមគាស់បំបែកនិងបើកចេញទៅបាត់តែម្តង។ 

ក្រោយពីរថយន្តខាងលើបានគាស់បំបែកសោហើយ បានបើកចេញទៅបាត់នោះ សមត្ថកិច្ចខណ្ឌចំការមនបានប្រកាសនិងជំរាបដល់ម្ចាស់រថយន្តខាងលើសូមឲ្យមកធ្វើការដោះស្រាយបើមិនចូលខ្លួនមកសុំនិងផាកពិន័យនោះ សមត្ថកិច្ចខណ្ឌចំការមន និងតម្រូវអោយម្ចាស់រថយន្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក៏គេចមិនរួចដែរបើព្រហើននោះ ៕

ដោយ ៖ ជីណា


ចែករំលែក៖