ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ៖ កុមារ អាយុ ៣ឆ្នាំ និង៤ឆ្នាំ អាចនឹង ទទួលបានការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ក្នុងពេល ឆាប់ៗនេះ

ចែករំលែក៖

ភ្នំពេញ : លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល  បានគូសបញ្ជាក់ថា ដោយមាន ការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កុមារតូចៗដែលមានអាយុ ០៣ឆ្នាំ និង០៤ឆ្នាំ អាចនឹងទទួលបានការអនុញ្ញាតឱ្យចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗ ខាងមុខនេះ។សូមបញ្ជាក់ថា, លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងដូច្នេះ ក្នុងឱកាស អញ្ជើញទទួលការមកដល់នូវវ៉ាក់សាំងប្រភេទ អាស្ត្រា ហ្សេនេកា (AstraZeneca) ចំនួន ២៩០ ៤០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល នៃប្រទេសហូឡង់ តាមរយៈយន្តការលកូវ៉ាក់ (Covax Facility) នា ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកស្រី បានគូសបញ្ជាក់បន្ថែមថា ៖ “ក្រុមហ៊ុនស៊ី ណូវ៉ាក់ បានបញ្ជាក់រួចហើយពីប្រសិទ្ធភាព និង សុវត្ថិភាព ហើយប្រទេសចិននៅពេលនេះបាននិង កំពុងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់កុមារដែលមាន អាយុ៣ឆ្នាំឡើងរួចហើយដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល ក៏ដូចជា គ.វ.ក១៩ ត្រូវពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារតូចៗ ទាំងនេះ ដែលនឹងអាចឱ្យកុមារតូចៗ អាចចូលរៀន បាន រួមជាមួយនឹងសុវត្ថិភាពរបស់កុមារតូចៗទាំងនោះ ផងដែរ”។
សូមជម្រាបថា, រហូតដល់ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១៥នាក់​ (ឆ្លងសហគមន៌​:​ ​​១៤​ និង​ នាំចូល:​ ១នាក់) និងមានជាសះស្បេីយ​ ១២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២០៣២៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៦៦៨០ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៤នាក់​ (មិនបានចាក់វ៉ាក់សាំង​ ៣នាក់)​ សរុប​ស្លាប់ ២៩៧៨នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2735282  ស្មេីនឹង​ 161851 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
ចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៣,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,៧២% ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖