ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​ ! បញ្ហា​រវាង​តួប្រុស​ ជា​ ច័ន្ទ​តុលា​ និង​ តួស្រី​ ស៊ាន​ ធារី​ ត្រូវបានដោះស្រាយបញ្ចប់​ ដោយសន្តិវិធី ឈ្នះ ឈ្នះ ទាំងអស់គ្នា !

ចែករំលែក៖

ភ្នំពេញ ៖ វេលា​ម៉ោង​ ៣:៣០​ នាទីនៅរសៀល​ថ្ងៃ​ទី​ ១០​ ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ លោក គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្របសម្រួល​ទំនាស់​រវាងក្មួយប្រុស​ ជា​ ច័ន្ទ​តុលា​ និង​ ក្មួយ​ស្រី​ ស៊ាន​ ធារី​ ដោយមាន​មេធាវី​ និង​ មិត្តភ័ក្ដិ​ នៃ​ គូរភាគីទាំងពី​រចូលរួមផងដែរ​ ។ បន្ទាប់​ពី​មានការ​សម្របសម្រួល​គ្នា​អ្នកទាំងពីរ​បានយល់ព្រម​ដោយស្ម័គ្រចិត្ត​ និងដោយគ្មានការបង្ខិតបង្ខំ ដាក់សម្ពាធ​ ពី​ភាគី​ណាមួយ​ឡេីយ​ និងបាន​ធ្វើ​ ឯកសារ​បញ្ចប់​ទំនាស់​ឈប់​ប្ដឹង​ផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើ​ជាសាក្សី​ដឹងឮទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ​ ។

អ្នកទាំង២ ត្រូវបញ្ចប់ស្នេហ៍ត្រឹមនេះ ស្វែងរកសុភមង្គលរៀងៗខ្លួន ដែលមិនត្រូវចំណាយពេលឥតប្រយោជន៍ ក្នុងរឿងក្តីទំនាស់។

អ្នកទាំង២ ក៏សូមគោរព​ថ្លែងអំណរគុណ​ចំពោះ​ លោក គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ដែល​បានចំណាយ​ពេល​ដ៏មានតម្លៃ​ជួយសម្របសម្រួល​ដោះស្រាយ​បញ្ចប់​ទំនាស់​គ្នា​រវាង អ្នកទាំង២ គឺ ជា​ ច័ន្ទ​តុលា​ និង​ ក្មួយ​ស្រី​ ស៊ាន​ ធារី​ ។ ពួកគេសូមគោរព​ជូនពរ​ ឯកឧត្តម​ ទទួលបាន​ជោគជ័យ​ថែមទៀត​ក្នុងវិស័យយុត្តិធម៌ដេីម្បីជាតិ​ និង​ ប្រជាពលរដ្ឋ។
សូមជម្រាបជូនផងដែរថា, ពាក់ព័ន្ធនឹងតួអង្គទាំងពីររូបនេះ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម facebook បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីរង់ចាំមើលទិដ្ឋភាពច្បាប់ ធ្វើយ៉ាងណាឱ្យគូភាគីទាំងសងខាងទទួលបានភាពយុត្តិធម៌៊ ទីបំផុតរឿងរ៉ាវទាំងអម្បាលមាណ បានរសាយរសាត់បាត់ស្រមោល បញ្ចប់ដោយគ្មានការហូរត្រឡប់វិញឡើយ ។ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមជូនពរឲ្យអ្នកទាំងពីរ ស្វែងរកសុភមង្គល ប្រកបដោយភាពរុងរឿងសម្រាប់ថ្ងៃអនាគតរៀងៗខ្លួន៕

ដោយ៖សុខ ខេមរា


ចែករំលែក៖