ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្រោមដើមអាកាស្យាទាំងក្បាលព្រលប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖  អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗបន្ទាប់ពីឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅនឹងដើមកាស្យា ដែលបង្កឱ្យមានការភ្ញាក់ផ្អើលទាំងក្បាលព្រលប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី១០ ខែឆ្នូ  ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

  យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះចិន សាលន់ អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

  ប្រភពបន្តថា នៅវេលាម៉ោង៦និង១៥នាទីល្ងាចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រះពន្លាបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមានមនុស្សចងកសម្លាប់ខ្លួន ទើបកម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកកំពង់រោទ៍បានសហការជាមួយកម្លាំងនគរបាលរដ្ឋបាលឃុំនិងលោកគ្រូពេទ្យមណ្ឌលសុខភាពព្រះពន្លាចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសព។

ប្រភពបន្តថា បុរសខាងលើបានចងកនៅនឹងដើមកាស្យាខាងមុខផ្ទះរបស់ខ្លួនចម្ងាយ២៥០ម៉ែត្រដោយប្រើខ្សែចងក្របីពណ៌សប្រវែង៣ម៉ែត្របណ្តាលឱ្យស្លាប់ ពិតប្រាកដមែន ដោយក្រុមគ្រួសារបានអះអាងថាជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយយូរឆ្នាំមកហើយ។មិនតែប៉ុណ្ណោះគាត់ក៏មានសតិមិនប្រក្រតីផងដែរ។

ក្រោយពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖