ព័ត៌មានទាន់ហេតុការណ៍៖

លោក សក់ ច័ន្ទកញ្ញារិទ្ធ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះមុនីវង្សា វែង ណេង ព្រះចៅអធិការវត្តឃ្មួញ

ចែករំលែក៖

ភ្នំពេញ៖​ នាព្រឹកថ្ងៃទី​ ១១ ខែ​ ធ្នូ ឆ្នាំ​ ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ​ លោក សក់ ច័ន្ទកញ្ញារិទ្ធ​ ប្រធានគណៈកម្មាធិការអនុសាខា​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះមុនីវង្សា វែង ណេង ព្រះចៅអធិការវត្តឃ្មួញ ។

សូមបញ្ជាក់ថា, នាឱកាសនោះ ព្រះមុនីវង្សាព្រះចៅអធិការវត្ត​ បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ជាការឆ្លេីយតប​ លោកប្រធានគណៈកម្មាធិការអនុសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណ​​ចំពោះព្រះមុនីវង្សា វែង ណេង​ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះឲ្យចំគោលដៅជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។ 

ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖​ អង្ករ៥០០គីឡូក្រាម​ មី១០កេសតូច​ ទឹកត្រី១០យួរ​ ទឹកសុីអុីវ១០យួរ​ ទឹកក្រូច១០កេស​ ទឹកសុទ្ធ១០កេស​ តែ១០កញ្ចប់​ ស្ករស១០គីឡូក្រាម​ ទឹកដោះគោ១០កំប៉ុង​ អំបិល១០គីឡូក្រាម​ សម្ភារៈប្រេីប្រាស់៤សម្រាប់​ និងថវិកាចំនួន១លាន៥សែនរៀល​ ៕


ដោយ ៖ សិលា


ចែករំលែក៖