ព័ត៌មានទាន់ហេតុការណ៍៖

កោះតៃវ៉ាន់រកឃើញករណីឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុងជាលើកដំបូងមកពី៣ប្រទេស

ចែករំលែក៖

រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃទី១១ខែធ្នូ បានប្រកាសថា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Omicron ជាលើកដំបូង គឺជាអ្នកដំណើរចូលមកពីក្រៅប្រទេស។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកោះតៃវ៉ាន់ បានឲ្យដឹងថា ករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីមកពីប្រទេសអង់គ្លេស Eswatini និងអាមេរិក។ ដូចជាអ្នកដំណើរផ្សេងទៀត ពេលចូលដល់អាកាសយានដ្ឋាន គឺត្រូវឆ្លងកាត់ការធ្វើតេស្ត ហើយត្រូវធ្វើចត្តាឡីស័ក ២សប្តាហ៍។
វីរុសកូវីដ-១៩ បំប្លែងថ្មី បានឆ្លងរាលដាលដល់ប្រទេសជាច្រើនក្នុងតំបន់អាស៊ី។ កាលពីថ្ងៃទី ៦ខែធ្នូ ថៃក៏បានរកឃើញករណីឆ្លងកូវីដ -១៩ បំប្លែងថ្មីអូមីក្រុង ជាជនជាតិអាមេរិក មកពីអេស្ប៉ាញចូលទៅកាន់ថៃ ។
វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងត្រូវបានរកឃើញដំបូងគេបង្អស់នៅក្នុងតំបន់ភាគខាងត្បូងអាហ្វ្រិក ។ វិរុសបំប្លែងថ្មីនេះ ត្រូវបានអង្គការ WHO ចាត់ទុកថា មានហានិភ័យខ្ពស់ ធ្វើឲ្យប្រទេសជាច្រើនត្រូវបិទព្រំដែនជាមួយតំបន់អាហ្វ្រិក៕ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖