ព័ត៌មានទាន់ហេតុការណ៍៖

លោក ស្វាយ សំអ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯការនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៧០៣ក្បាលដី នៅក្នុងឃុំក្បាលរមាស ស្រុកសេសាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ  បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯការនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន ៧០៣ក្បាលដី។(ពិធីបិទផ្សាយនេះចាប់ពីថ្ងៃទី១៣ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជារៀងរាល់ថ្ងៃ)។ 

មានការអញ្ជើញចូលរួមពីសំណាក់ នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុកសេសាន កងកម្លាំងប្រដាប់អាវុធទំាង៣ប្រភេទ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ២០០នាក់។

ក្នុងឱកាសនោះដែរលោក អភិបាលខេត្ត បានផ្តល់ជូននូវ អាវរងា ចំនួន ៥០អាវ ជូនដល់លោកតា លោកយាយចំនួន ៥០នាក់ ដែលជាអំណាយផ្ទាល់របស់ លោក និងលោកស្រី ផងដែរ។ ទន្ទឹមនឹងនោះដែលលោក បានអញ្ជើញបន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពក្បាលរមាស និងបានឧបត្ថម្ភថវិកាចំនួន ៣០០ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យ ដែលជាថវិកាផ្ទាល់របស់លោក ។ 

សូមបញ្ជាក់ផងដែរថា, រដូវនេះគឺធ្លាក់ខ្យល់ត្រជាក់ ដូច្នេះសូមបងប្អូនជនរួមជាតិ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ការពារសុខភាព ជៀសផុតពីជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ក៏ដូចជាជំងឺនានា៕

ដោយ ៖ សិលា


ចែករំលែក៖