នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋQueensland ប្រទេសអូស្ត្រាលី បានបើកទ្វារឡើងវិញ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ ក្រោយរយៈពេលជិត៥ខែបានបិទទ្វារ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលរដ្ឋាភិបាលអូស្ត្រាលី បានត្រៀមលក្ខណៈបន្ធូរការរឹតត្បិតសម្រាប់ការធ្វើដំណើរក្នុងឱកាសបុណ្យគ្រិស្តស្មាស់ និងចូលឆ្នាំសកលខាងមុខ។
រដ្ឋ Queensland គឺជារដ្ឋមានពលរដ្ឋច្រើនបំផុតលំដាប់ទីបីនៅក្នុងប្រទេសអូស្ត្រាលី បានបិទព្រំដែនជាមួយរដ្ឋ New South Wales តាំងពីខែកក្កដា ហើយក្រោយមកក៏បានបន្តបិទព្រំដែនជាមួយរដ្ឋ Victoria ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសបំប្លែងថ្មីដែលតា ។ រដ្ឋ Queensland បានសម្រេច បើកទ្វារឡើងវិញក្រោយពីមានពលរដ្ឋជាង៨០%បានចាក់វ៉ា់ក់សាំង ប្រឆាំងកូវីដ-១៩ រួចរាល់។
ក្រុមហ៊ុនអាកាសចរណ៍ Qantas ក៏បានប្រកាសផងដែរថា នៅថ្ងៃទី១៣ខែធ្នូ បានបើកជើងហោះហើរដល់ទៅ១០០ជើង ទាំងទៅទាំងមកនៅក្នុងរដ្ឋ Queensland ដើម្បីបម្រើតម្រូវការធ្វើដំណើររបស់មនុស្សជិត១ម៉ឺននាក់ ក្នុងនោះភាគច្រើនអ្នកដំណើរបានទិញសំបុត្រជាមុន។
បណ្តារដ្ឋនៅក្នុងប្រទេសអូស្ត្រាលី បានបន្ថយការរឹតត្បិតបន្តិចម្តងៗ ក្រោយមានពលរដ្ឋបានចាក់វ៉ាក់សាំងច្រើន បើទោះបីមានវីរុសបំប្លែងថ្មីមកពីអាហ្វ្រិកខាងត្បូង អូមីក្រុងក៏ដោយ ។
បច្ចុប្បន្នអូស្ត្រាលី មានករណីឆ្លងកូវីដ-១៩ ជិត២២៩ពាន់នាក់ និងស្លាប់ ២១០៤នាក់ ។ ជាមួយគ្នានេះដែរ អូស្ត្រាលីបានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងចំនួន៧០នាក់ផងដែរ ភាគច្រើននៅទីក្រុងស៊ីដនី៕ ដោយ៖ធីរីណា
រូបថត៖EPA-EFE/TTXVN