ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ និយ័តករទូរគមនាគមន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, និយ័តករទូរគមនាគមន៍កម្ពុជា ( ន. ទ. ក.) សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងកិច្ច សហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ន. ទ. ក. ) បានចាត់វិធានការបិទខ្ទប់គេហទំព័រនិងយូអអិល ចំនួន ៩ (ដូចមានភ្ជាប់ជូន) បន្ទាប់ពីរកឃើញថាគេហទំព័រនិងយូអអិលទាំងនេះ បានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
(ន. ទ. ក. ) នឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រនិងយួអអិលដែលបង្ហោះរូបភាពនិងវីដេអូអាសអាភាស កុមារតាមប្រព័ន្ធអនឡាញ ដែលសកម្មភាពនេះ បានជំរុញនិងបង្កឱ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្ស ដែលបង្កនូវការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សាធារណៈ និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ។
ជាមួយគ្នានេះដែរ (ន, ទ, ក. ) សូមអំពាវនាវដល់សាធារណជនឱ្យចូលរួមរាយការណ៍ជូន( ន.ទ.ក. ) តាមរយះ លេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬតាមបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia” នូវគេហទំព័រនិងយួអអិលណាមួយ ដែលបានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ។ B.ទ.ក. នឹងរក្សាការសម្ងាត់ជួន៕
ដោយ ៖ សិលា