ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វេីសកម្មភាពឆ្កឹះសោរបន្ទប់ជួលកម្មករសំណង់លួចយកម៉ូតូមួយគ្រឿងបានសម្រេចហេីយជិះបំណងគេចខ្លួនតែជួបកម្លាំងសមត្ថកិច្ចដោយឃេីញជិះម៉ូូតូអត់មានសោក៏សង្ស័យឃាត់សួរនាំទេីបដឹងថាទេីបនឹងលួចបានថ្មីៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ០២ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ យ៉ង តឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ០២ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនសង្ស័យទី១ឈ្មោះចាន់ តូច ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្តាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២ឈ្មោះ ឡៅ ឆាយ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុកម្លាំងបានជិះម៉ូតូល្បាតលេីដងផ្លូវមហាវិថីចោមចៅ ពេលនោះក៏បានឃេីញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1I.0480 ដោយមិនមានសោជាប់នឹងម៉ូតូក៏សង្ស័យហៅឈប់សួរនាំទេីបដឹងថា ម៉ូតូខាងលេីជនសង្ស័យទេីបតែលួចគេបានថ្មីៗ។
តាមចំលេីយសារភាពរបស់ជនសង្ស័យខាងលេីបានឱ្យដឹងថា មុនពេលកេីតហេតុរូបគេទាំងពីរនាក់បានដេីរចូលទៅតំបន់បន្ទប់ជួលខាងលេីដោយឃេីញសភាពស្ងប់ស្ងាត់ពេកឱកាសល្អទេីបឆ្កឹះបន្ទប់ជួលតែម្តង ។ ពេលឆ្កឹះបានសម្រេចហេីយក៏ឃេីញម៉ូតូមួយគ្រឿងទេីបលួចយកជិះបំណងគេចខ្លួនស្រាប់តែជួបសមត្ថកិច្ចតែម្តង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំជនសង្ស័យទៅចង្អុលបង្ហាញនិងទាក់ទងជនរងគ្រោះមកដាក់ពាក្យបណ្តឹងរួចប្រគល់ម៉ូតូទៅជនរងគ្រោះវិញដោយឡែកជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ