ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែព្រហើនពេក ! អាជ្ញាធរខេត្តកំពតចាត់វិធានការប្រើកណ្តាប់ដៃដែកបញ្ជាគ្រឿងចក្រវាយកម្ទេចរបងរំលោភមាត់ព្រែក

ចែករំលែក៖

ខេត្ត​​កំពត​​ ៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មិនអនុគ្រោះដាច់ខាតក្រុមរំលោភយកដីរដ្ឋ  លោកក៏ជាអភិបាលគំរូដោះស្រាយវិវាទដីធ្លី មានប្រសិទ្ធភាព ក្រៅប្រព័ន្ធតុលាការផងដែរ។ 

ជាក់ស្តែង កម្លាំង​អាជ្ញាធរ​ខេត្ត ​ដឹកនាំ​​​ដោយ​លោក សេង សិរី​បុត្រ អភិបាលរង​ខេត្ត និង​លោក ​នាក់ សុ​វ​ណ្ណា​រី អភិបាលស្រុក​ទឹកឈូ ដែល​រួម​មាន​ កងរាជអាវុធហត្ថ និង​នគរបាល​ខេត្ត ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណសំណាក លោកព្រះរាជអាជ្ញា​ នៃអយ្យការអម​សាលាដំបូង​ខេត្ត​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២១ បាន​នាំ​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រចំនួន​៣​គ្រឿង​ទៅ​​វាយ​កកម្ទេច របង​បេតុង​ដ៏រឹង​មាំ​ចំនួន​៣​កន្លែង​ផ្សេង​ៗ​គ្នា​ នៅ​តាម​បណ្ដោយ​មាត់​ព្រែក​ស្ពាន​ក្បាល​រមាស ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត។ 

ការអនុវត្តវិធានការរដ្ឋបាលនេះ មានការគាំទ្រពីមជ្ឈដ្ឋានប្រជា ពលរដ្ឋទូទៅ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ។ 

សូមបញ្ជាក់ថា, លោក សេង សិរី​បុត្រ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​ថា របង​បបេតុងដែល​គេ​ធ្វើ​រំលោភ​យក​ដី​របស់​រដ្ឋ​តាម​បណ្តោយ​មាត់​ព្រែក​ននេះមាន ម្ចាស់​​២​នាក់ តែ​ទីតាំង​ដែល​យក​គ្រឿងចក្រ​ទៅវាយ​កម្ទេច​និង​ឈូស​ឆាយ​នេះ​មាន​៣​កន្លែង​ផ្សេង​ៗគ្នា ។

 លោក នាក់ សុ​វ​ណ្ណា​រី បាន​​ឱ្យ​ដឹងដែរ​ថា , សំណង់​រឹង​មាំ​នៅ​តាម​បបណ្ដោយព្រែក​ស្ពាន​ក្បាល​រមាស​នេះ  អា​ជ្ញា​ធរ​​ស្រុក​​បាន​ជូនដំណឹង​ដល់​មម្ចាស់ សំណង់​ឱ្យ​ប​ញ្ឍ​ប់​ការ​សាងសង់​ តែ​ម្ចាស់​សំណង់​នៅ​តែ​ជួល​កម្មក​ទៅ​ធ្វើ ទើប​ពេល​នេះ​យើង​ត្រូវ​ប្រើ​កម្លាំង​និង​គ្រឿងចក្រ​មក​វាយ​និង​ឈឈូស ឆាយដី​តាម​បណ្ដា​យ​ព្រែក​នេះ ។ ទោះបីជា​បែប​ណា​ ឈ្មោះ​ដែល​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​នេះ​មើលទៅ​គ្រាន់តែ​ជា​អ្នក​ឈរឈ្មោះ​ឱ្យ​គេ​ប៉ុណ្ណោះ ព្រោះថា​តាម​ស្ថានភាព​សំណង់​របង​ថ្ម​នេះ ​មិនមែន​មនុស្ស​ធម្មតា​សាងសង់​បាន​នោះ​ឡើយ ។

សង្ឃឹមថា, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត តំណាងអយ្យការ បន្តនីតិវិធីរកអោយឃើញឬសគល់ ក្រហមរំលោភយកដីមាត់ព្រែក ចាត់ការតាមច្បាប់ ជាគំរូ អោយក្រុមឈ្មួញឯទៀតបោះបង់ទម្លាប់បំពានច្បាប់ ពិសេសសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនលើកលែងដាច់ខាតអ្នករំលោភយកដីរដ្ឋ ៕

ដោយ ៖ សិលា


ចែករំលែក៖