ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកអូឌីបត់កៀរម៉ូតូបណ្ដាលឱ្យប្ដីប្រពន្ធពីរនាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជនជាតិចិនពីរនាក់ទៀតបានបើករថយន្តស៊េរីទំនើបម៉ាកអូឌីបត់ត្រឡប់ក្រោយទៅកៀរម៉ូតូមួយគ្រឿងជិះដោយប្ដីប្រពន្ធពីរនាក់បណ្ដាលឱ្យប្រពន្ធរងរបួសបាក់កដៃ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២១ នៅចំណុចមុខផ្សារស្ទឹងមានជ័យថ្មី តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញប្ដីប្រពន្ធឱ្យ-នាក់ជិះម៉ូតូមួយគ្រឿងម៉ាកYAMAHA SPARKZ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AW-3906ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបម៉ាកអូឌី ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BC-8788បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយបុរសជនជាតិចិនពីរនាក់ទៀត ធ្វើដំណើរស្របទិសគ្នាមកទន្ទឹមម៉ូតូខាងស្ដាំដៃ រួចបានបត់ទៅឆ្វេងដៃវិញបណ្ដាលឲ្យកៀរម៉ូតូដួលបោកទៅនឹងថ្នល់ធ្វើឱ្យស្ត្រីជាប្រពន្ធរងរបួសបាក់កដៃម្ខាង រីឯប្ដីរងរបួសស្រាល។ ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយមានតំណាងភាគីទាំងពីរបានមកដល់កន្លែងកើតហេតុ រួចបានធ្វើការសម្រុះសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖