តារាឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Joshua Kimmich បានប្រាប់ទូរទស្សន៍អាឡឺម៉ង់ថា ឥឡូវនេះគាត់នឹងទទួលការព្យាបាលបន្ទាប់ពីការស្ទាក់ស្ទើរពីមុនរបស់គាត់បានធ្វើឱ្យគាត់នៅចំកណ្តាលនៃការជជែកដេញដោលលើការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងការពារជំងឺ Covid-19។
ការសម្រេចចិត្តរបស់ Kimmich កើតឡើងបន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីខែមុន។ គាត់បាននិយាយថា គាត់បាត់បង់រសជាតិ និងក្លិន ខណៈគាត់ឈឺ ហើយមិនបានលេងរហូតដល់ខែក្រោយទេ ដោយសារមានបញ្ហាក្នុងសួត បន្ទាប់ពីឆ្លងមេរោគនេះ។
Kimmich បានបន្តថា “ជាទូទៅ វាគ្រាន់តែជាការលំបាកសម្រាប់ខ្ញុំក្នុងការដោះស្រាយជាមួយនឹងការភ័យខ្លាច និងកង្វល់របស់ខ្ញុំ ហើយនោះជាមូលហេតុដែលខ្ញុំនៅតែមិនសម្រេចចិត្តជាយូរមកហើយ។ ខ្ញុំមានការព្រួយបារម្ភអំពីការខ្វះខាតការសិក្សារយៈពេលវែង ខ្ញុំដឹងច្បាស់ពីការទទួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំអនុវត្តតាមវិធានការអនាម័យទាំងអស់ ហើយត្រូវធ្វើតេស្តរៀងរាល់២ទៅ៣ថ្ងៃម្តង ដែលអ្នកគ្រប់គ្នាគួរតែធ្វើការសម្រេចចិត្តដោយខ្លួនឯង”។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានលាតត្រដាងកាលពីខែតុលាថា គាត់មានការស្ទាក់ស្ទើរក្នុងការទទួលយកវ៉ាក់សាំង ខណៈដែលគាត់បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាព។ គាត់មិនបានបដិសេធមិនទទួលពេលអនាគតទេ ប៉ុន្តែបានទទូចថា របបធ្វើតេស្ដធម្មតារបស់គាត់គឺគ្រប់គ្រាន់ដើម្បីរក្សាសុវត្ថិភាព។
ការអត្ថាធិប្បាយរបស់កីឡាករ Kimmich បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញសុខភាពសាធារណៈ នៅពេលដែលការចាក់វ៉ាក់សាំងនៅក្នុងប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ។ Kimmich បាននិយាយកាលពីថ្ងៃអាទិត្យថា ពីមុនរូបគាត់បានសង្ឃឹមថានឹងជៀសវាងការឆ្លងតាមរយៈវិធានការដូចជាការរក្សាគម្លាត និងការធ្វើតេស្ត ប៉ុន្តែនៅតែឆ្លងដោយសារការមិនបានទទួលវ៉ាក់សាំង ភ្លាមៗ មុនពេលដែលជំងឺបានឆ្លងរួចបាត់ទៅហើយ ៕
ដោយ៖ ភារៈ(រូបភាព ៖ The Sun)