ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ ប្រជាពលរដ្ឋតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ ២ ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ ប្រជាពលរដ្ឋតែមិនបានសម្រេច បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៤០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១  នៅចំណុចផ្ទះលេខ១៩ ផ្លូវលេខ៣៨៤  ភូមិ៧ សង្កាត់ទួលស្វាយព្រៃ២ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ព្រាប ផានិត ភេទប្រុសអាយុ២២ឆ្នាំ  ជនជាតិខ្មែរ មុខរបរ លក់បន្លែ ទីលំនៅ ផ្ទះលេខ១៩ផ្លូវលេខ៣៨៤  ភូមិ៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហុង ធារ៉ា ហៅធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ  ជនជាតិខ្មែរ  ទីលំនៅនិងមុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ 

វត្ថុតាងចាប់យក:

–ម៉ូតូ០១គ្រឿងម៉ាក HONDA -C125-ស៊េរីឆ្នាំ 2020 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ -1V-8681 (ជារបស់ជនរងគ្រោះ) និងកាបូបស្ពាយ ចំនួន០១ពណ៌ខ្មៅ ម៉ាកIOM (Un miGRaTion) ក្នុងកាបូបមានខោ អាវមួយចំនួនជារបស់ជនសង្ស័យ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា  មុនកើតហេតុនៅវេលាម៉ោង០១និង៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១  ជនសង្ស័យខាងលើបានដើរចេញពីម្ដុំផ្សារដើមគតែម្នាក់ឯងពេលដើរមកដល់ចំណុចមុខផ្ទះលេខ ១៩ ផ្លូវលេខ៣៨៤ ភូមិ៧ សង្កាត់ទួលស្វាយព្រៃ២ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(កន្លែងកើតហេតុ)ជនសង្ស័យខាងលើធ្វើសកម្មលួចម៉ូតូរបស់ជនរងគ្រោះខាងលើអូសបានប្រហែល២ម៉ែត្រជនរងគ្រោះក៏បានក្រឡេកឃើញក៏ស្រែកថាចោរៗស្របពេលសមត្ថកិច្ចយើងល្បាតដល់កន្លែងកើតហេតុក៏បានធ្វើការឃាត់បានជនសង្ស័យរួមនិងវត្ថុតាង នាំយកមកដើម្បីសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ តែម្ដង។

បច្ចុប្បន្នជនសង្ស័យ  រួមនិងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖