ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់រៀនជិះកង់ធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើលមួយខណៈដែលក្មេងស្រីម្នាក់បានរៀនជិះកង់ហើយធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិអង្គរតាភោគ ឃុំសន្ថង ស្រុកទ្រាំង ខេត្តតាកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះស៊ាង មួយហ៊ា អាយុ៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានលង់ទឹកប្រឡាយនៅចម្ងាយប្រហែលជាង ១០០ម៉ែត្រពីផ្ទះខាងត្បូងភូមិ។ សមត្ថកិច្ចបានបញ្ជាក់អះអាងថា មូលហេតុដែលបណ្ដាលឱ្យក្មេងស្រីរងគ្រោះខាងលើលង់ទឹកស្លាប់នេះគឺបណ្ដាលមកពីក្មេងស្រីខាងលើបានរៀនជិះកង់ហើយជ្រុលធ្លាក់ចូលក្នុងទឹកប្រឡាយទើបបណ្ដាលឱ្យលង់ស្លាប់តែម្ដង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួចហើយបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទម្លាប់សាសនា៕

ដោយ៖ ស សម


ចែករំលែក៖