ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ មានករណីអគ្គិភ័យឆេះផ្ទះធ្វើពីឈើប្រក់ក្បឿងមួយខ្នងទំហំ ៦ម៉ែត្រគុណនិង៧ ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ សេង ហួរ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មានមុខរបរកសិករ ។
អគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះខាងលើស្ទើរទាំងស្រុងហើយក្នុងនោះក៏ខូចខាតសម្ភារមានដូចជា៖
– ប្រាក់ចំនួន ១១,៥០០,០០០ លានរៀល
– តុឈើចំនួន ០១
– គ្រែឈើចំនួន ០២ និងសំលៀកបំពាក់មួយចំនួនធំ ។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានបញ្ជាក់ថា ករណីខាងលើនេះមិនបណ្តាលអោយរងរបួសដល់មនុស្សឬឆេះឆ្លងរាលដាលដល់ផ្ទះអ្នកដទៃឡើយ ហើយមូលហេតុនៃការឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ប្រតិបត្តិការក្នុងការជួយពន្លត់កងកម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន០២គ្រឿង និងស្រុកត្រាំកក់ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ដ ៕
ដោយ៖ សូរិយា