ព័ត៌មានទាន់ហេតុការណ៍៖

ទេីបចេញពីពន្ធនាគារ២ឆ្នាំមិនរាងចាលបន្តលួចម៉ូតូគេទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ដែលទេីបតែចេញពីពន្ធនាគារមិនរាងចាលក៏បន្តធ្វេីសកម្មភាពលួចម៉ូតូអ្នកជួលបន្ទប់ជិតគ្នាបានសម្រេច រួចបន្តយកទៅឱ្យដៃគូកាលពីល្ងាចថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២១​ នៅបន្ទប់ជួលក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ លុះព្រឹក​ថ្ងៃទី១៥​ ខែឆ្នាំដដែលត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជាបន្តបន្ទាប់។ 

  ជនសង្ស័យដែលធ្វេីសកម្មភាពលួចទី១មានឈ្មោះលីចាន់​ សុខថា​ ភេទប្រុសអាយុ១៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ក្នុងជួលភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ និង ទី២ជាអ្នកទទួលយកទៅលក់ឈ្មោះ ភួង   សារ័ត្ន​ ភេទប្រុស អាយុ១៧ឆ្នាំ​ ស្នាក់នៅភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះកយ​ ចាន់ថន​ ភេទប្រុស អាយុ២៤ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិអង្គសង្គាត់ចោមចៅទី៣​  ខណ្ឌពោធិ៍សែនជ័យ​  ។ ម៉ូតូដែលជនសង្ស័យលួចយកទៅលក់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខបន្ទាយមានជ័យ​ 1I-3797 ។ 

   តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុនៅវេលាម៉ោង៣និង៤០នាទី​ រូបគាត់បានទុកម៉ូតូខាងមុខបន្ទប់ដោយភ្លេចដកសោចេញហេីយចូលសម្រាកខាងក្នុងបន្ទប់ លុះមកដល់វេលាកេីតហេតុស្រាប់តែឮសំឡេងបញ្ឆេះម៉ូតូជិះចេញទៅ។ភ្លាមនោះរូបគាត់បានស្ទុះបេីកទ្វារតែត្រូវជនសង្ស័យយកមេសោចាក់ខ្ទាស់ខាងក្រៅបាត់ទៅហេីយ។ 

ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីសុំកិច្ចអន្តរាគមន៍។ 

សមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងក៏បានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន​ ហើយនៅព្រឹកថ្ងៃទី១៥​ ខែឆ្នាំដដែលក៏ចុះទៅធ្វេីការដល់បន្ទប់ជួលតែម្តង និងបន្តទៅចាប់បក្ខពួកម្នាក់ទៀត។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន​ ហេីយយកទៅលក់បានលុយ៧០ម៉ឺនរៀល​ ចែកគ្នាស្មេី​។ រូបគេធ្លាប់ជាប់ពន្ធនាគាររយៈពេល៨ខែ​ ពីបទប្រេីប្រាស់គ្រឿងញៀន។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖