អនាគតរបស់ខ្សែប្រយុទ្ធវ័យជ្រេ Edinson Cavani អាចនឹងចាកចេញពីអឺរ៉ុបភ្លាមៗនៅខែមករា ដោយក្លិប Corinthians ជាក្លិបមួយក្នុងចំណោមក្លិបមួយចំនួនដែលចាប់អារម្មណ៍លើហត្ថលេខារបស់គាត់ ដោយមាន Juventus និង Barcelona ត្រូវបានគេដឹងថា ក៏ចង់បានគាត់ដែរ។
កុងត្រារបស់ Cavani ជាមួយក្លិបបិសាចក្រហម Manchester United នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២ ហើយគាត់បានរកឃើញឱកាសលេងក្នុងក្រុមដំបូងមានកំណត់ក្នុងរដូវកាលនេះ ដោយសារការមកដល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់គាត់។
ប្រាក់ខែរបស់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះគឺខ្ពស់ណាស់ ហើយដោយសារតែការពិតដែលថា គាត់មិនបានលេង វាពិតជាមិនសមហេតុផលសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការស្នាក់នៅទឹកដីអង់គ្លេសនោះទេ។
ក្លិប Corinthians មានមូលដ្ឋាននៅលីគកំពូលប្រេស៊ីលត្រូវបានភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាកររកគ្រាប់បាល់បញ្ចូលទីនៅរដូវក្តៅរូបនេះ ខណៈដែលក្លិបបានស្វែងរកឈ្មោះកីឡាករដើម្បីបន្ថែមទៅក្នុងសមាជិកក្រុម។ ពេលដែលកីឡាករ Willian បានមកដល់ មានការយល់ឃើញថា ក្លិបប្រេស៊ីលមួយនេះអាចធ្វើការផ្លាស់ប្តូរបន្ថែមទៀតប្រសិនបើហិរញ្ញវត្ថុរបស់ក្លិបនៅតែមានលំនឹង។
ចំណែកក្លិបសេះបង្កង់ Juventus កំពុងស្ថិតក្នុងទីផ្សារសម្រាប់ជម្រើសក្នុងខែមករា ជាពិសេសបន្ទាប់ពីរបួសរបស់ខ្សែប្រយុទ្ធ Paulo Dybala ហើយខណៈដែលពួកគេចង់ឱ្យ Cavani ត្រឡប់ទៅអុីតាលីវិញ ដែលប្រាក់ខែរបស់គាត់គឺខ្ពស់ ហើយ Mauro Icardi ក្នុងលក្ខខណ្ឌខ្ចីជើងនៅតែជាជម្រើសដ៏មានប្រសិទ្ធភាពជាង។
ដោយឡែកក្លិប Barcelona នឹងអាចចុះហត្ថលេខាយក Cavani ដែរ ព្រោះទំនងជាមិនមានតម្លៃផ្ទេរឡើយ ហើយពួកគេក៏មាន Ousmane Dembele ដែល Manchester United បានមើលឃើញកាលពីមុនទៀតផង។
ទោះជាយ៉ាងណា ប្រាក់ខែរបស់កីឡាករអ៊ុយរ៉ាហ្គាយគឺខ្ពស់ខ្លាំងណាស់សម្រាប់ក្លិបនាពេលបច្ចុប្បន្ននេះ ហើយបើសិនជាក្លិប Barcelona ពិចារណាលើការជំនួសខ្សែប្រយុទ្ធ Sergio Aguero នឹងត្រូវចូលនិវត្តន៍នោះក៏នឹងមិនរំពឹងខ្ពស់ដែរ ព្រោះតែបញ្ហាហិរញ្ញវត្ថុរបស់ក្លិបនាពេលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)