ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះក្មេងប្រុសអាយុ៦ខែដែលមានជំងឺសរសៃឈាមក្រហមធំដុះបែកជាពីរខុសប្រក្រតី ដែលរុំព័ទ្ធនិងសង្កត់យ៉ាងខ្លាំងទៅលើបំពង់ខ្យល់និងបំពង់អាហារបានដោយជោគជ័យ។
ក្មេងប្រុសអាយុ៦ខែមកពីខេត្តបាត់ដំបងរងគ្រោះដោយវិបត្តផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរបង្ករទ្បើងដោយសរសៃឈាមក្រហមធំដុះបែកជាពីរខុសប្រក្រតី ដែលរុំព័ទ្ធនិងសង្កត់យ៉ាងខ្លាំងទៅលើបំពង់ខ្យល់និងបំពង់អាហារ (Double aortic arch causing severe tracheoesophageal compression).
ក្រោមកិច្ចសហការពីក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់គ្រូពេទ្យឯកទេសរូបភាពសាស្ត្រនិងគ្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងសរសៃឈាម យើងបានជួយសង្រោះជីវិតកុមារនេះដោយជោគជ័យ និងទាន់ពេលវេលា។ សូមបញ្ចាក់ថានេះជាករណីកម្រមួយ វាមានការពិបាកក្នុងការសង្គ្រោះ និងធ្វើរោគវិនិច្ឆ័យណាស់។ ប្រសិនបើយើងគ្មានម៉ាស៊ីនជំនួយផ្លូវដង្ហើម និងម៉ាស៊ីនថតឆ្លុះសរសៃឈាមបេះដូងយ៉ាងទំនើបនោះទេ កុមារនេះប្រហែលជាគ្មានឱកាសរស់រៀនមានជីវិតនោះទ្បើយ។
សូមអរគុណនិងកោតសរសើរចំពោះការខិតខំបំពេញភារកិច្ចជារៀងរាល់ថ្ងៃដើម្បីសង្គ្រោះកុមារកម្ពុជាពីសំណាក់ក្រុមគ្រូពេទ្យជំនាញរបស់យើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)៕
ដោយ៖ សូរិយា