ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ប្រកាសថា ខ្លួនបានត្រៀមលក្ខណៈវាយប្រហារកម្ទេចអុីស្រាអែលក្នុងរយៈពេលតែ៥នាទីប៉ុណ្ណោះ

ចែករំលែក៖

អុីរ៉ង់បានដាក់ពង្រាយកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយនៅតាមព្រំដែនអុីរ៉ាក់ អាចជួយកាត់បន្ថយរយៈពេល វាយប្រហារទៅលើប្រទេសអុីស្រាអែល ដោយប្រើពេលតែ៥នាទីប៉ុណ្ណោះ ដែលពីមុនត្រូវចំណាយពេលដល់ទៅ៧នាទី។
ក្នុងពេលអុីស្រាអែលព្រមានថា ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ប្រទេសនេះនឹងបើកការវាយប្រហារតាមដែនអាកាសទៅលើប្រទេសអុីរ៉ង់ ដើម្បីបំផ្លាញទីតាំងបរមាណូរបស់អុីរ៉ង់ ក៏ដូចជាឃ្លាំងអាវុធមីស៊ីលរយៈចម្ងាយឆ្ងាយ។
ចំពោះការគំរាមកំហែងពីប្រទេសអុីស្រាអែលនេះ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានចាប់ផ្តើមដាក់ពង្រាយកាំជ្រួចមីស៊ីលរាប់រយដើមនៅជិតព្រំដែនប្រទេសអុីរ៉ាក់ដើម្បីកាត់បន្ថយពេលវេលាវាយប្រហារប្រទេសអុីស្រាអែល ដោយប្រើពេលតែ៥នាទីប៉ុណ្ណោះ ។
បច្ចុប្បន្ន អុីរ៉ង់បានដាក់ពង្រាយកាំជ្រួចមីស៊ីលបាញ់បានចម្ងាយចាប់ពី១៥០០-២០០០គីឡូម៉ែត្រ នៅតំបន់ព្រំដែនភាគខាងលិចជាប់អុីរ៉ាក់។ កន្លងមក អុីរ៉ង់បានដាក់ពង្រាយមីស៊ីលនៅក្នុងតំបន់ភាគកណ្តាល គឺត្រូវប្រើរយៈពេលដល់ទៅ៧នាទីទើបវាយប្រហារដល់ប្រទេសអុីស្រាអែល។
តាមការលើកឡើងរបស់ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទាំងអុីស្រាអែលទាំងអុីរ៉ង់បានប្រកាសពីគម្រោងវាយប្រហារគ្នាទៅវិញទៅមកដោយកាំជ្រួចមីស៊ីលរាប់ពាន់ដើម។
ក្រុមអ្នកឯកទេសបានលើកឡើងថា យន្តហោះចម្បាំងរបស់អុីស្រាអែលពេលចេញទៅវាយប្រហារអុីរ៉ង់ នឹងមិនមានទីកន្លែងដែលត្រូវវិលត្រឡប់មកវិញឡើយ ដោយទីតាំងអាកាសយានដ្ឋានទាំងឡាយត្រូវបានបំផ្លាញ ៕ដោយ៖ធីរីណា

រូបថត៖Kienthuc.net.vn


ចែករំលែក៖