ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ បានចុះបង្ក្រាប ទីតាំងឃ្លាំងមួយកន្លែងពាក់ព័ន្ធការបើកល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ស្ថិតនៅលើផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពដែលទទួលបាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងតែប្រតិបត្តិការនៅឡើយ ដោយមិនអនុញ្ញាតឲ្យអ្នកសារពព័ត៌មានចូលទៅខាងក្នុងទេ ពោលគឺ បានត្រឹមឈរយកព័ត៌មានពីខាងក្រៅ ។

តាមប្រភពព័ត៌មាន ដែលយើងទទួលបានថា នៅក្នុងឃ្លាំងនេះមានបើកលេងបៀជាច្រើនវង់ ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច រកឃើញអ្នកពាក់ព័ន្ធប្រមាណជិត៣០នាក់ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖