ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលជាថ្មី ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវប្អូនស្រីទម្លាយរឿងសំងំរស់ តែឯងមិនទទួលស្គាល់ ម្ដាយ និងបងប្អូន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២១នេះ ករណីនៃការទម្លាយសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញគណនីហ្វេសប៊ុកមួយឈ្មោះ Zeii Pov បានទម្លាយរឿង ពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានសំងំរស់នៅតែឯងដោយមិនទទួលស្គាល់ម្តាយ និងបងប្អូន ។ ដំណឹងនេះបានបង្កើតឲ្យក្លាយជាប្រធានបទថ្មីសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃនេះ។

ទោះជាយ៉ាងណាគេនៅចាំបានខ្លះដែរថា ដំណឹងនេះ ធ្លាប់បានផ្ទុះកក្រើកម្តងរួចមកហើយកាលពីជិត១០ឆ្នាំមុនពោលគឺក្រោយពីនាងចាប់ផ្តើមល្បីឈ្មោះនោះម្ចាស់គណនីហ្វេសប៊ុករូបនេះត្រូវបានមហាជនសង្ស័យថាជាប្អូនស្រីបង្កើតរបស់ពិធីការិនី នីរ័ត្ន ផ្អែកលើភិនភាគទម្រង់មុខស្រដៀងគ្នាខ្លាំង ជាពិសេសតាមរយៈសារបង្ហោះលើបណ្ដាញសង្គមរៀបរាប់អំពីបញ្ហា រកាំរកូសក្នុងរង្វង់គ្រួសារ ហើយរូបភាពស្ត្រីម្នាក់ដែលមានទម្រង់មុខស្រដៀងនាងត្រូវបានគេសង្ស័យថាជាម្តាយបង្កើតរបស់នាងតែម្តង។ហើយនេះក៏ជាមូលហេតុដែលនាងមិនដែលរំលឹកសូម្បីតែរឿងរ៉ាវក្រុមគ្រួសារសាច់ញាតិ និងបើទោះបីជាកន្លងទៅសារព័ត៌មានធ្លាប់ជជីកសួរអំពីប្រវត្តិររបស់នាងយ៉ាងណាក៏ដោយ។ 

នារីរូប នេះបានសរសេរសារយ៉ាងវែងអន្លាយពី ហ៊ិន ច័ន្ទនីរ័ត្នន៍ ថានាងកំពុងតែលាក់បាំងរឿងរ៉ាវគ្រួសារ សំងំសោយសុខរស់នៅម្នាក់ឯង ដោយមិនខ្វាយខ្វល់ជាមួយក្រុមគ្រួសារបណ្ដាយឱ្យអ្នកម្ដាយ ចំណាស់រស់នៅក្នុងសភាពខ្វះភាពកក់ក្ដៅពីកូនៗ។ យោងតាមខ្លឹមសារនារីជាប្អូនបានលើកឡើង។នារីជាប្អូន ហ៊ិន ច័ន្ទនីរ័ត្នបានបញ្ចេញសំណេរថា៖  “ បងមិនអាចលាក់បាំងការពិតនឹងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះទេ រឹតតែមិនអាចកុហក់ខ្លួនឯងទៀត មិនមែនបំពុលចង់ល្បីទេ តែសូមបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់យើងគាត់ចំណាស់ប៉ុន្មានហើយ”។យ៉ាងណាមិញជុំវិញបញ្ហាស៊ីជម្រៅក្នុងគ្រួសារពិធីការិនី នីរ័ត្នន៍ ឈានដល់បង្ហោះសារជាសាធារណៈ បែបនេះគេពុំទាន់ដឹងរឿងជាក់ណាមួយនៅឡើយទេ ចំណែកសាមីខ្លួនកញ្ញា នីរ័ត្ន ក៏ពុំទានើចេញមុខស្រាយ នៅឡើយដែរ។ ប៉ុន្តែគេចាំបានថាកាលពីជិត១០ឆ្នាំមុនគ្រាដែលនាងល្បីឈ្មោះដំបូងគឺពិតជាមានដំណឹងដូចគ្នានេះលេចចេញម្តងរួចមកហើយ ប៉ុន្តែបណ្តាញសង្គមហាក់មិនទូលំទូលាយដូចបច្ចុប្បន្ន ទើបរឿងនេះក៏ស្ងាត់បាត់ដំណឹងរហូតមកដល់ពេលនេះទើបលេចចេញដំណឹងជាថ្មីទៅវិញ ដែលអ្នកបញ្ចេញយោបល់មួយចំនួនបានលើកឡើងពីមតិចម្រូងចម្រាស់គ្នា ដែលអ្នកខ្លះចាត់ទុកថាជារឿងមិនសមរម្យដែលសុខចិត្តសំងំសុខ មិនទទួលស្គាល់ម្តាយបងប្អូនបង្កើត ខណៈដែលអ្នកខ្លះលើកឡើងថាជាការបំបាក់មុខសាច់ញាតិខ្លួនឯងហើយ អាចនឹងមានករណីដែលធ្វើឲ្យនាងឆ្អែតចិត្តណាមួយហើយទើបតារាស្រីរូបនេះសម្រេចចិត្តមិនរស់នៅជួបជុំក្រុមគ្រួសារ ហើយនៅពីក្រោយរឿងនេះមានតែសាមីខ្លួនប៉ុណ្ណោះដែលបានដឹងរឿងច្បាស់ថាជារឿងអ្វី៕ 

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖