ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាឌ្រីមពន្លះគ្នាបណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តតាកែវ ៖ បុរស២នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូបុកគ្នាក្នុងទិសដៅទិសដៅផ្ទុយគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយម៉ូតូនិងម៉ូតូដែលបើកក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងនោះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខកំពង់ចាម1A-9508 បើកបរដោយបុរសម្នាក់ អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រឺសក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវបានរងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។ ពេលគាត់បេីកម៉ូតូទៅដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GG-8979 បើកបរដោយឈ្មោះ យួន ឌី ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យតាកែវដែរ។

 ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនិងធ្វើការវាស់វែងហើយម៉ូតូបង្កហេតុទាំងពីរគ្រឿងបានរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកទ្រាំងដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖