យន្តហោះឯកជនមួយគ្រឿងបានធ្លាក់នៅអាកាសយានដ្ឋាន Las Americas ស្ថិតនៅជាយក្រុង Santo Domingo បណ្តាលឱ្យមនុស្ស៩នាក់នៅលើយន្តហោះស្លាប់ទាំងអស់។នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់នោះឡើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ Helidosa របស់សាធារណរដ្ឋ ដូមីនីកា(Dominica)បានប្រកាសនៅថ្ងៃទី១៥ខែធ្នូ (ពេលវេលាក្នុងតំបន់) ថា មានយន្តហោះឯកជនមួយគ្រឿង បានធ្លាក់នៅអាកាសយានដ្ឋាន Las Americas ជាយក្រុង Santo Domingo ។ អ្នកដំណើរនិងអាកាសយានិកទាំង៩នាក់នៅលើយន្តហោះស្លាប់ទាំងអស់ ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះនៅឡើយទេ។
កន្លងមក នៅថ្ងៃទី៨ខែធ្នូ ក្រសួងការពារជាតិ ប្រទេសប៉េរូក៏បានប្រកាសផងដែរថា មានមនុស្ស៥នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្ររបស់កម្លំាងទាហានអាកាសប្រទេសនេះ ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌។ តំណាងក្រសួងការពារជាតិប៉េរូ បានបញ្ជូនកម្លាំងជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុ ក្រោយរកឃើញទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ក្រោយការស្វែងរកជាង១ថ្ងៃ ។ មនុស្សនៅលើឧទ្ធម្ភាគចក្រទាំង៥នាក់បានស្លាប់ទាំងអស់ ៕ ដោយ៖ធីរីណា
រូបថត៖bnonews.com