ខេត្តស្វាយរៀង ៖ បុរសស្រវឹងស្រាខួបម្នាក់ដើរធ្លាក់ទឹកស្រះមុខផ្ទះស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិឈើទាលឃុំឈើទាល ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្ដឹយងថាបុរសខាងលើមានឈ្មោះ អ៊ុក ចក់ អាយុ៥៣ឆ្នាំមុខរបរកសិករ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ។
តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានផឹកស្រាស្រវឹងហើយក៏បានដើរទៅស្រះទឹកនៅខាងមុខផ្ទះដោយមានអាការៈដើរទ្រេត ទ្រោត ស្រាប់តែរអឹលជើងធ្លាក់ចូលស្រះទឹកទើបមានការភ្ញាក់ផ្អើលរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសពតែម្ដង។
បន្ទាប់ពីពិនិត្យសពសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនខណ:មិនមានស្លាកស្នាមជារឿងឃាតកម្មនោះទេ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖យឹម សុថាន