ព័ត៌មានទាន់ហេតុការណ៍៖

ផ្លោះរបងចូលផ្ទះគេលួចយកទ្រព្យសម្បត្តិតែគេចខ្លួនមិនបានប៉ុន្មានម៉ោងផងត្រូវជនរងគ្រោះឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានផ្លោះរបងចូលផ្ទះគេមួយកន្លែងលេខ៧២Eo ផ្លូវបេតុង​ ក្នុងបុរីពិភពថ្មី​ ភូមិត្រពាំងថ្លឹង៤​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៣ទៀបភ្លឺ​ឈានចូលថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ ដោយលួចយកបានម៉ូទ័រកាត់ដែកមួយគ្រឿង រួចហេីយគេចខ្លួនបាត់​។ លុះមកដល់វេលាម៉ោង១១​ព្រឹកថ្ងៃខែដដែល​ ជនរងគ្រោះបានឃេីញជនសង្ស័យដេីរលេីដងផ្លូវ ហើយដោយសារតែស្គាល់ភិនភាគតាមកាមេរ៉ាសុវត្តិភាពទេីបឃាត់ប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។ 

ជនសង្ស័យឈ្មោះសែម​ រិទ្ធី​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣​ ភូមិត្រពាំងថ្លឹង៤​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

ចំណែកជនរងគ្រោះឈ្មោះ អ៊ូច​ សារ៉េត​ ភេទប្រុស អាយុ៣៩ឆ្នាំ​ ស្នាក់នៅផ្ទះកេីតហេតុខាងលេី។ 

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានរៀបចំទុកដាក់ម៉ូទ័រកាត់ដែកនៅក្នុងផ្ទះរបស់គាត់ រួចហេីយបានចូលទៅសម្រាកក្នុងបន្ទប់គេង ។ លុះមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ផ្លោះរបងចូលមកធ្វេីសកម្មភាពលួចយកម៉ូទ័រកាត់ដែកទៅបាត់។ 

ប្រភពដដែលបានបន្តថា​ ពេកគាត់ភ្ញាក់ពីដំណេកវិញទេីបដឹងថាបាត់ម៉ូទ័រ​ ពេលនោះគាត់ក៏បានឆែកមេីលកាមេរ៉ាសុវត្តិភាពឃេីញជនសង្ស័យចូលមកលួចយកទៅ​ រហូតមកដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែលទេីបឃេីញជនសង្ស័យដេីរលេីដងផ្លូវស្គាល់ភិនភាគក៏ឃាត់យកទៅប្រគល់ជូនសមត្ថកិច្ចសួរនាំតែម្តង។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូទ័រជនរងគ្រោះប្រាកដមែន។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនិតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖