ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ជនពិការសរុបចំនួន៥០គ្រួសារ​ រស់នៅសង្កាត់ទួលទំពូងទី១​ ទទួលអំណោយមនុស្សធម៌ពី​អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា នាថ្ងៃទី​ ១៧ ខែ​ ធ្នូ ឆ្នាំ​ ២០២១នេះ​ បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០គ្រួសារ ចាស់ជរា ២០គ្រួសារ ជនពិការ១០គ្រួសារ សរុបចំនួន៥០គ្រួសារ​ រស់នៅក្នុងសង្កាត់ទួលទំពូងទី១​ ។ 

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងជាពិសេសពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ​ និងការហូបចុក​ ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីដែលងាយឆ្លងលឿន​ និងសាហាវជាងមុន ដោយបន្តចូលរួមអនុវត្តវិធានការណ៍ ៣ការពារ​ និង៣កុំ​ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន​ ។ 

ដោយឡែក​អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ម៉ាស១កញ្ចប់ ជែលលាងដៃ១ដប និងថវិកាចំនួន២មុឺនរៀល​ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖