ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវរហូតឈានទៅដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ក្នុងនោះមានស្រីម្នាក់ជាមុខសញ្ញាធាក់ប្លន់ម៉ូតូពីប្រជាពលរដ្ឋតាមដងផ្លូវនាពេលរាត្រីនឹងអ្នកទទួលផលចោរកម្មម្នាក់ទៀត។
ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលេីជាមុខសញ្ញាវាយ ធាក់ផ្តួលម៉ូតូពលរដ្ឋតាមផ្លូវនាពេលរាត្រីរួចប្លន់តែម្តង។
គួបញ្ជាក់ថា កាលពីយប់ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជនសង្ស័យបានធ្វេីសកម្មភាពវាយប្លន់យកម៉ូតូពីប្តីប្រពន្ធពីរនាក់ ម៉ាកsuzuki និច មួយគ្រឿងពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ1TZ-9210 បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព នៅតាមបណ្ដោយផ្លូវបេតុងភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះប្ដី មានឈ្មោះ ស៊ាន តុលា ភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំក្បែរផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ចំណែកប្រពន្ធ មានឈ្មោះស្រីអូន អាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងសមត្ថកិច្ចក៏ធ្វេីការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៩នាក់នឹងអ្នកទទួលផលចោរកម្មម្នាក់ផងដែរ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់ចំណែកបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
ដោយ៖សុខាសែនជ័យ