ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពហាត់សមថ្ងៃចុងក្រោយ ដើម្បី​ត្រៀម​សម្ដែង និង​អប​អរ​សាទរ ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ វិមានកីឡដ្ឋាន នៃ​ពហុ​កីឡ​ដ្ឋានជាតិ​មរតកតេជោ

ចែករំលែក៖

ភ្នំពេញ : បើយោងតាមផេក (Cambodia 2023) ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា

#កីឡារស់ក្នុងសន្ដិភាព នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អំពី ទិដ្ឋភាពហាត់សមថ្ងៃចុងក្រោយ ដើម្បី​ត្រៀម​សម្ដែង និង​អប​អរ​សាទរ ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ វិមានកីឡដ្ឋាន នៃ​ពហុ​កីឡ​ដ្ឋានជាតិ​មរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើង នា​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និង​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា។

ការហាត់សមលើកចុងក្រោយ នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ មាន​ការ​អញ្ជើញ​ចូល​រួម​ត្រួត​ពិនិត្យ​ផ្ទាល់​ដោយ​ លោកបណ្ឌិត ថោង ខុន រដ្ឋ​មន្ដ្រី​ក្រ​សួង​ទេស​ចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ។ រីឯនៅល្ងាចថ្ងៃដដែលនេះ ក៏នឹងមានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ មុនឈានដល់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ដ្រនាព្រឹកស្អែកផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖