ខេត្តស្វាយរៀង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យសង្វេគ ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកអ្នកដើរថ្មើរជើងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០យប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ស្ថិតនៅលើផ្លូវលេខ៣១៥ស្ថិតនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាយុវជនរងគ្រោះមានឈ្មោះ ប៉ុល សំណាង អាយុ១៩ឆ្នាំរស់នៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានបើករថយន្តគេចខ្លួនភ្លាមៗ។
តាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានដើរតាមផ្លូវតែម្នាក់ឯងលើផ្លូវជាតិលេខ ៣១៥ ខណៈនោះ ស្រាប់តែមាន រថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បុកយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដោយសារតែអ្នកថ្មេីរជេីងដេីរលេីផ្លូវមិនប្រកាន់ស្ដាំ ទើបបង្កករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន