ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់បណ្តាលឱ្យយុវជនម្នាក់រងរបួសស្រាល ប៉ុនប៉ងប្លន់យកម៉ូតូ

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់បានរងរបួសស្រាល  បន្ទាប់ពីជិះម៉ូតូឌុបនារី២នាក់ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូឌុបគ្នាបានមកជិតហើយក៏ដកកាំភ្លេីងខ្លីបាញ់ប្រហារជាច្រើនគ្រាប់​បំណងប្លន់យកម៉ូតូ បង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នៅត្រង់ចំណុចមុខអគារជិនជន KTVជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ។

  តាមសម្ដីនារីពីរនាក់ដែលជាជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា ដំបូងឡើយពួកគាត់មានគ្នាចំនួន៥នាក់ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកឌូក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង1U-3939 និងមួយគ្រឿងទៀតម៉ាក suzuki ឡេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1HG-9647ចេញពីក្លិបជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GU-7276 មកពីក្រោយហើយក៏ដកកាំភ្លើងខ្លីបាញ់គំរាមប្លន់យកម៉ូតូ ចំនួនជាច្រើនគ្រាប់បណ្តាលឱ្យត្រូវយុវជនម្នាក់រងរបួសស្រាល។ ប្រភពដដែលបាន បន្តទៀតថា ដោយឮស្នូរកាំភ្លើងបាញ់លាន់ឮសូរផេះៗត្រូវឃើញថាមិនអីក៏ស្រែកឱ្យគេជួយ ខណ:នោះក៏មានអ្នករត់ឡំប្រឺតាជាច្រើននាក់មកជួយដេញចាប់ប៉ផាប់ពភីង ធ្វើឱ្យជនសង្ស័យទាំង៣នាក់ភ័យពេកក៏ជិះត្រឡប់ក្រោយបណ្ដាលឱ្យដួលហើយក៏ងើបរត់ចោលម៉ូតូ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដេញចាប់បានជនសង្ស័យចំនួន២នាក់រត់រួចម្នាក់ ព្រមទាំងដកហូតកាំភ្លើងខ្យល់បានមួយដើមទៀតផង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថតាងត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីបន្តតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖